កំពង់ចាមៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ដោយមានការសម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកបាធាយ បានចុះបង្ក្រាបជនសង្ស័យចំនួន០៨នាក់ ករណីលួចលេងល្បែងស៊ីសងខុសច្បាប់ (បាញ់អាប៉ោងដាក់ប្រាក់) នៅចំណុចផ្ទះរបស់ឈ្មោះ ឡី គង់ ភេទប្រុស អាយុ៤៥ឆ្នាំ ស្ថិតក្នុងភូមិថ្កូវ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម កាលពីវេលាម៉ោង២២ និង៤០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ។
មន្ត្រីនគរបាខេត្តកំពង់ចាមបានឲ្យដឹងថា ជនសង្ស័យរួមមាន០៨នាក់គឺ ៖ ១-ឈ្មោះ ឡី គង់ ភេទប្រុស អាយុ៤៥ឆ្នាំ ជាតិខ្មែរ ។ ២-ឈ្មោះ មូល ប៉ុន ភេទប្រុស អាយុ៥៣ឆ្នាំ ជាតិខ្មែរ ។ ៣-ឈ្មោះ អេះ លុច ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ ។ ៤-ឈ្មោះ ស៊ឺ អុល ភេទប្រុស អាយុ៤៨ឆ្នាំ ជាតិខ្មែរ ។ (ទាំង០៤នាក់ រស់នៅក្នុង ភូមិថ្កូវ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ៥-ឈ្មោះ ចាន់ តុង ភេទប្រុស អាយុ៤៦ឆ្នាំ ជាតិខ្មែរ រស់នៅ ភូមិប្រយុគ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ៦-ឈ្មោះ នាង នីន ភេទប្រុស អាយុ៤៩ឆ្នាំ ជាតិខ្មែរ រស់នៅ ភូមិត្រប់ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ៧-ឈ្មោះ ច្រឹង ចាន់ ភេទប្រុស អាយុ៤២ឆ្នាំជាតិខ្មែរ រស់នៅភូមិពួឫស្សី ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ៨-ឈ្មោះ ឈូយ ឆៀន ភេទប្រុស អាយុ៤៥ឆ្នាំ ជាតិខ្មែរ រស់នៅ ភូមិថ្មកែវ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ។
វត្ថុតាងរួមមាន៖ ហាន់តោអាប៉ោងចំនួន០១ -ចានអាប៉ោងចំនួន០១ -គំរបអាប៉ោងចំនួន០២ -ប្រាក់ចំនួន ៨២ម៉ឺនរៀល (ប៉ែតសិបពីរម៉ឺនរៀល) -ប្រាក់ដុល្លាចំនួន ១៥១ដុល្លា(មួយរយហាសិបមួយដុល្លា) -ទូរស័ព្ទចំនួន០៥ គ្រឿង -ប្រាក់ដុងចំនួន ២លានដុង (ពីរលានដុង) -ខ្ទះទ្រចានអាប៉ោងចំនួន០១ -គ្រាប់អាប៉ោងចំនួន០១គ្រាប់ -កូនកន្សែងដៃទ្រាប់អាប៉ោង ចំនួន ០១ -ម៉ូតូ ចំនួន០៦ គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕
មតិយោបល់