ព័ត៌មានជាតិ

ប្រុសស្រីជាច្រើននាក់ ចែកចាយនិងប្រើប្រាស់សារធាតុញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

សៀមរាប: យោងតាមផេក នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២០ កម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀនបាន ចុះបង្ក្រាបបទរក្សាទុក ចាត់ចែងនិង ប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀននៅបីកន្លែងផ្សេងគ្នា គឺទីមួយស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ និងទីពីរស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ព្រមទាំងនៅបន្ទប់ជួលស្ថិតនៅ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ ស្រី ១នាក់ ។

វត្ថុតាងដកហូតបាន៖
-ម្ស៉ៅមេតំហ្វេតាមីនប្រភេទទឹកកកសរុប ចំនួន ០៦កញ្ចប់ ស្មើនឹងទម្ងន់ ៨.១១ក្រាម ទាំងសំបក
-ទូរស័ព្ទដៃចំនួន ០៧គ្រឿង
-ឧបករណ៍ប្រើប្រាស់ និងសម្ភារ:វេចខ្ចប់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យទាំង ១០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តនីតិវិធីបន្ត៕

មតិយោបល់