ព័ត៌មានជាតិ

ព័ត៌មានបន្ថែម​៖ ជនសង្ស័យបាញ់សម្លាប់ DJក្លឹបម្នាក់ បណ្ដាលឲ្យស្លាប់ទៅចោលសង្សារទាំងអាល័យ…

ភ្នំពេញ: នៅវេលាម៉ោង ៤និង៣៥នាទីទៀបភ្លឺឈានចូលថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ៦៣ ចំណុចក្នុងហាងផឹកស៊ីមួយ
កន្លែងយីហោហេបភីណេស សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ Djz Mini អាយុ ២៥ឆ្នាំ មុខរបរ DJតាមក្លឹប និងមានសង្សារ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញជនរងគ្រោះ ជិះកង់បីឥណ្ឌាមកញ៉ាំអីនៅក្នុងហាងកើតហេតុខាងលើ ស្រាប់តែមួយសន្ទុះក្រោយមក គេឃើញបុរសម្នាក់បើករថយន្តម៉ាក ម៉ូនីង និងខ្លះទៀតជិះម៉ូតូ មកហើយចូលក្នុងហាងទៅអង្គុយជាមួយជនរងគ្រោះ ប៉ុន្តែមិនទាន់បានហៅម្ហូបទេ គ្រាន់តែហៅស្រាបៀរកន្លះកេស រួចមិនដឹងមានរឿងអ្វី? បានជាជនល្មើសដកកាំភ្លើងខ្លីម៉ាក K54 ពណ៌ខ្មៅ បាញ់ជនរងគ្រោះចំស្នៀតផ្កាប់មុខលើតុស្លាប់តែម្ដង ក្រោយបង្កហេតុរួចក្រុមជនល្មើសរត់គេចបាត់ស្រមោល ។

បញ្ជាក់៖ ករណីខាងលើនេះ សមត្ថកិច្ចមិនបញ្ជាក់ថា ផ្ដើមចេញពីមូលហេតុអ្វីទេ រីឯម្ចាស់ហាងថា ក្រុមជនល្មើស និងជនរងគ្រោះមិនបានឈ្លោះគ្នានៅក្នុងហាងគាត់ទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង ធ្វើកោសល្យវិច័យរួចប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់