ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ទិត្យ វិច្ឆិកា ប្រកាសធ្វើតន្ត្រីសប្បុរសធម៌២៥ រាជធានីខេត្ត ស្រង់ដើម

ភ្នំពេញ: បន្ទាប់ពីធ្វើតន្ត្រីសប្បុរសធម៌ក្នុងគម្រោងជួយដល់សាលារៀនមួយខ្នងនៅខេត្តកោះកុង ហើយមិនទទួលបានថវិកាពីការរ៉ៃអង្គាសតាមគ្រោងទុក លោកទិត្យ វិច្ឆិកា បានអះអាងថាខ្លួនមិនរាថយនោះទេ។ លោកប្រកាសរៀបចម្ការប្រគំតន្ត្រីសប្បុរធម៌បែបនេះរហូតដល់២៥រាជធានីខេត្តឯណោះ នៅអំឡុងចុងឆ្នាំខាងមុខ ដោយមិនជឿថាការប្រគំតន្ត្រីដែលបានធ្វើឡើងបានត្រឹមតែទូទាត់ការចំណាយមិនគ្រប់ដូចអ្វីដែលលោកបានធ្វើមុននេះទេ។

លោកទិត្យ វិច្ឆិកា បានអះអាងថាក្រោយបញ្ចប់ការប្រគំតន្ត្រីសប្បុរសធម៌អស់រយ:ពេល៤ថ្ងៃ លោកទទួលបានថវិកាជំនួយត្រឹមតែជាង២៤លានរៀលប៉ុណ្ណោះពីការរ៉ៃអង្គាស និងតាំងស្ដង់របស់ម្ចាស់ក្រុមហ៊ុន។ ថវិកាទាំងនេះលោកថាមិនរួចនឹងថ្លៃជួលឆាក ម៉ាស៊ីនភ្លើង និងក្រុមការងារនោះទេ ទើបលោកយល់ថាការប្រគំតន្ត្រីសប្បុរសធម៌ដែលបានធ្វើឡើង មិនទទួលជោគជ័យ ឬហៅយ៉ាងខ្លីថា បានត្រឹមតែហត់។ នេះតម្លៃតារាសិល្ប:មិនត្រូវបានគិតនោះផង ប្រសិនបើតារាទាំងនោះមកច្រៀងដោយការគិតកម្រ៉ៃទៀត លោកថាគឺពិតជាត្រូវរត់ចោលស្រុកដោយសារតែគ្មានលុយទូទាត់ជាមិនខាន។

យ៉ាងណាមិញ លោកថាបណ្ដាសប្បុរសជនជាច្រើន ក៏បានផ្ដល់ការបរិច្ចាគជួយដល់គម្រោងសង់សាលានៅខេត្តកោះកុងដែលលោកលើកឡើងសរុបប្រមាណជា១ម៉ឺនដុល្លារផងដែរ។ លោកថាជាការសោកស្ដាយដែលកម្មវិធីប្រគំតន្ត្រីមិនទទួលបានថវិកាឲ្យលើសពីការចំណាយ ប៉ុន្តែលោកថាការរៀបចំនោះក៏មានឥទ្ធិពលជួយឲ្យសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ផ្ដល់ការបរិច្ចាគដល់គម្រោងសង់សាលាបានរង្វង់១ម៉ឺនដុល្លារដែលធ្វើឲ្យលោកមានទុនសម្រាប់សាង់សង់សាលាដាច់ស្រយាលស្ថិតនៅខេត្តកោះកុងនោះដែរ។

លោកថាម្រោងសង់សាលាមួយខ្នង ប្រើទុនប្រមាណជាជាង៣ម៉ឺនដុល្លារ អ៊ីចឹងហើយទើបលោកសម្រេចចិត្តរៀបគម្រោងធ្វើការប្រគំតន្ត្រី២៥រាជធានីខេត្តតែម្ដងចាប់ពីខែ១២តទៅ ដោយក្នុងពេលនេះលោកកំពុងធ្វើការរត់ច្បាប់។ លោករំពឹងថាការប្រគំតន្ត្រីមួយលើកៗលើកក្រោយនឹងមិនខាតដើមដូចអ្វីដែលទើបទទួលរងនោះទេ ដោយសារតែម្ចាស់ក្រុមហ៊ុនជាច្រើនក៏បានប្រកាសថាពួកគេនឹងទិញស្ដង់ដើម្បីឲ្យការប្រគំតន្ត្រីមានចំណូលមិនលំបាកដូចមុន។ លោកចាត់ទុកថាការប្រគំតន្ត្រី៤ថ្ងៃកន្លងទៅជាការស្ទាបស្ទង់ទីផ្សារ និងមានជំនឿជឿជាក់ថាការប្រគំតន្ត្រីស្វែងរកថវិការហូតដល់២៤ខេត្តក្រុងខាងមុខ នឹងជោគជ័យ ដើម្បីទទួលបានថវិកាជួយសាងសង់សមិទ្ធផលជាប្រយោជន៍ដល់សង្គមមិនខកបំណងដូចលើកមុន៕

photo_2016-09-13_22-50-15

photo_2016-09-13_22-50-17

photo_2016-09-13_22-50-19

photo_2016-09-13_22-50-21

photo_2016-09-13_22-50-24

photo_2016-09-13_22-50-26

photo_2016-09-13_22-50-28

photo_2016-09-13_22-50-30

photo_2016-09-13_22-50-32

photo_2016-09-13_22-50-34

photo_2016-09-13_22-50-36

មតិយោបល់