ព័ត៌មានជាតិ

Barcelona ចូលរួមប្រជែងយកខ្សែការពារឆ្នើមម្នាក់ពីអ៊ីតាលី ជាមួយនឹង Spurs

 

បរទេស៖ កីឡាករខ្សែការពារឆ្នើមរបស់ក្លឹប Atalanta កីឡាករ Cristian Romero មកដល់ពេលនេះកំពុងក្លាយទៅជាគោលដៅរបស់ក្លឹបធំៗនៅអ៊ឺរ៉ុបជាច្រើនទាំងនៅអង់គ្លេសនិងអេស្បាញផងដែរ។

The Goal ជឿជាក់ថាមកដល់សប្តាហ៍នេះសូម្បីតែក្លឹបយក្សអេស្បាញ Barcelona ក៏បានប្រកាសចូលរួមក្នុងការប្រជែងគ្នាជាមួយនឹងក្លឹបផ្សេងទៀតផងដែរដើម្បីសុំចរចាទិញយកខ្សែការពាររូបនេះខណ:ដែលកន្លងមកគេមើលឃើញថាមានតែក្លឹបអង់គ្លេស Spurs ប៉ុណ្ណោះដែលកំពុងនាំំមុខគេសម្រាប់ការដោះដូរនេះ។

មាន់ខ្នាយមាស Spurs បានតាមការងារនេះជាយូរមកហើយទោះបីជាបច្ចុប្បន្នកីឡាកររូបនេះតាមបច្ចេកទេសគឺកំពុងមានឈ្មោះជាកីឡាករខ្ចីជើងរបស់ក្លឹប Atalanta នៅឡើយដោយខ្ចីជើងពី Juventus ប៉ុន្តែជឿជាក់ថា Atalanta គឺបានជ្រើសយកជម្រើសទិញកីឡាករវ័យ២៣ឆ្នាំរូបនេះរួចទៅហើយ៕

មតិយោបល់