ព័ត៌មានជាតិ

កូនបង្កើតតារាកំប្លែងនាយក្ដឹប ត្រូវរថយន្តបុកស្លាប់ នៅខណ្ឌជ្រោយចង្វារ

ភ្នំពេញ: នៅវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ត បុកម៉ូតូកង់បីឥណ្ឌា ស្ថិតតាមបណ្ដោយផ្លូវលេខ៦អា ស្ពានទី១ ក្បែរវត្តខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តម៉ាក នីសាន់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AG-3961 ។
ជនរងគ្រោះជាកូនបង្កើតរបស់តារាសម្ដែងកំប្លែងនាយក្ដឹប បើកបរម៉ូតូកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1HR-8111។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តធ្វើដំណើរពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿនស្រាប់តែ មកដល់ចំណុចខាងលើបានបុកម៉ូតូកង់បីឥណ្ឌាពេញទំហឹង បណ្ដាលឲ្យការខូចខាត និងមនុស្សរងរបួសធ្ងន់ ប៉ុន្តែរថយន្តមិនទាន់អស់ល្បឿន បានបន្តទៅបុកផើងផ្កាប្រជាពលរដ្ឋបន្ថែម។

សូមបញ្ជាក់៖ ករណីនេះជនរងគ្រោះត្រូវបាន ពលរដ្ឋក្បែរនោះ ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ តែអកុសលដោយសាររបួសធ្ងន់ធ្ងរពេកក៏ផុតដង្ហើមស្លាប់។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងខាងលើ ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់