កណ្តាលៈ ករណីរំលោភលើទំនុកចិត្តកើតហេតុថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៩ ម៉ោង៤និង ០០ នាទីចំណុចផ្សារតាខ្មៅចាស់ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះ ១ នាក់ឈ្មោះ សុក សំអឿន ភេទ ប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរជាងទង ។
ជនសង្ស័យ ០១ នាក់ ឈ្មោះ សុខ គន្ធា ភេទ ប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរជាងទង (ឃាត់ខ្លួន) ។
សំភារៈបាត់បង់៖
– ចិញ្ចៀនផ្លាកទីន ១ វង់ មានដាំពេជ្រចំនួន ៩ គ្រាប់ (ធំ ១ និងតូច ៨) ។
តាមប្រភពព័ត៌មានកាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះបានយកចិញ្ចៀន ១ វង់ខាងលើ
ទៅអោយជនសង្ស័យធ្វើអោយហើយក្នុងរយៈពេល ៣ ថ្ងៃ ។ លុះមកដល់ថ្ងៃកំណត់ជនរងគ្រោះក៏បានទៅយកចិញ្ចៀន ក៏ស្រាប់តែជនសង្ស័យឆ្លើយថា ចិញ្ចៀននោះខ្លួនបានយកទៅដាក់បញ្ចាំនៅម្តុំហាងផ្សារធំថ្មីបានលុយ ១, ៥០០ ដុល្លារ ហើយយកលុយនោះជួយចេញថ្លៃពេទ្យព្យាបាលជំងឺប្អូនស្រីអស់ហើយ ព្រមទាំងសន្យាថាចាំគាត់សងវិញថ្ងៃនេះថ្ងៃនោះ ។
រហូតមកដល់ថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១១ និង ០០ នាទី គាត់បានឃើញជនសង្ស័យបានរៀបចំឥវ៉ាន់ដាក់លើកង់បីបម្រុងរត់គេចខ្លួន ទើបប្តឹងសមត្ថកិច្ចអោយឃាត់ខ្លួនតែម្តង៕
មតិយោបល់