ព័ត៌មានជាតិ

សមត្ថកិច្ចត្រួតពិនិត្យអាវុធជាតិផ្ទុះ ឃាត់ខ្លួនបុរសម្នាក់ដកហូតអាវុធខ្លី១ដើម!..

ប៉ៃលិន: នៅថ្ងៃសៅរ៍ ០៩កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ លោកឧត្ដមសេនីយ៍ទោ ជា ចាន់ឌិន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិន បាតចាត់ឲ្យក្រុមត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ចរាចរណ៍ និងគ្រឿងញៀន ដែលដឹកនាំកម្លាំងដោយលោកឧត្ដមសេនីយ៍ត្រី ស៊ិន សុភាលក្ម្សី ស្នងការរងទទួលផែនអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ និងលោកវរ:សេនីយ៍ឯក ស៊ុ សុផល ស្នងការរងទទួលផែនសណ្ដាប់ធ្នាប់ សហកាជាមួយកងរាជអាវុធហត្ថ និងមន្ទីសាធារណ:ការ ចុះត្រួតពិនិត្យ នៅលើផ្លូវជាតិលេខ ៥៧ ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូតាវៅ ក្រុងប៉ៃលិន ខេត្ដប៉ៃលិន។

រហូតមកទល់រសៀលថ្ងៃខែឆ្នាំដដែល ក្នុងកិច្ចសហប្រតិបត្តិការត្រួតពិនិត្យខាងលើដកហូតបាន៖
អាវុធខ្លី K45 ១ដើម គ្មានលិខិតបញ្ជាក់,ម៉ូតូ១គ្រឿង,ថ្នាំញៀន១កញ្ចប់ និងផាកពិន័យរថយន្តចំនួន២គ្រឿង ឈៀកផុតកំណត់៕

មតិយោបល់