កណ្តាលៈ ករណីហិង្សាដោយចេតនាកើតហេតុថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៦និង៣០នាទី ចំណុច ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះស៊ុន វណ្ណៈ ភេទប្រុសអាយុ ៤៧ ស្នាក់នៅផ្ទះឈ្មោះដេវ ភូមិក្រោមឃុំព្រែកអញ្ចាញស្រុកមុខកំពូលខេត្តកណ្ដាល មុខរបរ កម្មករធ្វើនំបញ្ចុក។
របួសក្បាល០២កន្លែង ផ្នែកខាងមុខ០១ កន្លែង ផ្នែកខាងក្រោយ០១ កន្លែង។
ជនសង្ស័យឈ្មោះអ៊ឹម គៀន ភេទប្រុសអាយុ២៥ឆ្នាំស្នាក់នៅផ្ទះឈ្មោះដេវ ភូមិក្រោមឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរ កម្មករធ្វើនំបញ្ចុក(ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖
កាំបិតតាំងតោ០១ដងធ្វើអំពីឈើប្រវែង ០៩ សង្ទីម៉ែត្រ ទំហំដង១៣ សង្ទីម៉ែត្ររាងមូល ប្រវែងផ្លែ១៤ស.មទទឹងផ្លែ៨,៤ស.ម មានដាក់ឈ្មោះហឿននៅលើផ្លែកាំបិត។
តាមប្រភពព័ត៌មាននៅពេលកន្លងមកជនរងគ្រោះតែងតែនិយាយលែបខាយនិងបបួលប្រពន្ធជនសង្ស័យទៅហូបសាច់គោអាំងនៅខាងក្រៅជាមួយខ្លួន ប៉ុន្តែប្រពន្ធជនសង្ស័យមិនព្រមទៅជាមួយទេដោយប្រកែកថាទាល់តែប្ដី(ជនសង្ស័យ)ទៅជាមួយទើបព្រមទៅជនរងគ្រោះ នៅពេលឮប្រពន្ធជនសង្ស័យនិយាយថាហៅប្ដីទៅជាមួយជនរងគ្រោះឈប់ទៅវិញ។
នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៥និង០០នាទី ជនសង្ស័យបានអង្គុយផឹកស្រាតែម្នាក់ឯងនៅលើផ្ទះកន្លែងកើតហេតុ ពេលផឹកស្រាថ្នាំអស់កន្លះដបទឹកសុទ្ធក៏ឈប់ផឹកហើយចុះមកដីដើម្បីទៅជួយធ្វើម្ហូបនិងលាងចានប្រពន្ធ ក្នុងពេលជនសង្ស័យកំពុងលាងចានស្រាប់តែឃើញជនរងគ្រោះដើរចូលទៅកន្លែងប្រពន្ធខ្លួនដាំបាយ ពេលនោះជនសង្ស័យបានសួរជនរងគ្រោះថា៖”ទៅណា ?”ជនរងគ្រោះឆ្លើយថា៖”មករកអីស៊ី” ជនសង្ស័យក៏ប្រាប់ទៅជនរងគ្រោះវិញថា៖ “មានអីស៊ីបើចានកំពុងតែលាងហ្នឹង” ពេលនោះជនរងគ្រោះដើរចេញទៅវិញបាត់ ។បន្ទាប់មកជនសង្ស័យបាននិយាយតែម្នាក់ឯងទៅកាន់ប្រពន្ធថា មួយដងជាពីរដងហើយខ្ញុំមិនប្រកាន់ទេកុំផ្គើនដាក់ខ្ញុំពេក ពេលនោះស្រាប់តែជនរងគ្រោះបានស្រែកពីក្រោយខ្នងជនសង្ស័យថា៖ “អ្ហែងកុំខ្លាំងពេក អ្ហែងចង់សាកអ្ហី ?”ភ្លាមនោះជនរងគ្រោះក៏ស្ទុះទៅយកកាំបិតប៉័ងតោមកកាប់សំដៅលើជនសង្ស័យតែត្រូវជនសង្ស័យចាប់ដៃជាប់រួចក៏ដណ្ដើម ឆក់យកកាំបិតពីដៃជនរងគ្រោះ កាប់ក្បាលជនរងគ្រោះចំនួន ២កាំបិតចំក្បាលផ្នែកខាងមុខ០១កាំបិត និងក្បាលផ្នែកខាងក្រោយ០១
កាំបិតបណ្ដាលឲ្យជនរងគ្រោះដួលលើដីមានរបួសនិងហូរឈាមយ៉ាងខ្លាំង ក្នុងពេលនោះ ក៏មានឈ្មោះ គួន
រត់ចេញពីបន្ទប់ទៅគ្រាជនរងគ្រោះ ចំណែកជនសង្ស័យ ក៏បានបោះ កាំបិតចោល ហើយជួយគ្រា ជនរងគ្រោះ ដាក់លើម៉ូតូកង់បី ដើម្បីយកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ តែជនសង្ស័យមិនបានទៅជាមួយទេ។ ភ្លាមៗនោះដែរកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ព្រែកអញ្ចាញក៏បានចុះទៅដល់កន្លែងកើតហេតុហើយបាននាំខ្លួនជនសង្ស័យមកធ្វើការសាកសួរនៅប៉ុស្តិ៍។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រើហិង្សាកាប់ទៅលើជនរងគ្រោះឈ្មោះស៊ុនវណ្ណៈ បណ្ដាលឲ្យមានរបួសពិតប្រាកដមែន ដោយសារខឹងនិងជនរងគ្រោះចេះតែទៅលែបខាយប្រពន្ធរបស់ខ្លួន។
ករណីខាងលើនេះកម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុកបាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលព្រែកអញ្ចាញ ដើម្បីបន្ត ចាត់ការតាមនីតិវិធី៕
មតិយោបល់