ព័ត៌មានជាតិ

អាគារមួយកន្លែងត្រូវអាជ្ញាធរសម្រេចឲ្យផ្អាកមិនអនុញ្ញាតឲ្យធ្វើអាជីវកម្មបណ្តោះអាសន្ន

បន្ទាយមានជ័យៈ យោងតាមផេករបស់ រដ្ឋបាលក្រុងសេរីសោភ័ណ បានឲ្យដឹងថា នៅថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២០ រដ្ឋបាលក្រុងសិរីសោភ័ណ លោក ហ៊ឹល រ៉ាយ៉ា អភិបាលនៃគណៈអភិបាលក្រុង សិរីសោភ័ណ លោក អាង ណារិទ្ធ ប្រធានមន្ទីរៀបចំដែនដីនគរូបនីយ៍កម្មសំណង់សូរិយោដីខេត្តបន្ទាយមានជ័យ និងមន្ត្រីជំនាញ បានអញ្ជើញចុះពិនិត្យ មើលសំណង់អាគារកម្ពស់១១ជាន់ ក្នុងក្រុងសិរីសោភ័ណ ហើយត្រូវបានមន្ត្រីជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានធ្វើការចុះណែរនាំម្ចាស់សំណង់ឲ្យផ្អាកមិនអនុញ្ញាតអោយធ្វើអាជីវកម្មបណ្តោះអាសន្ន មានទីតាំងនៅផ្លូវលេខ១ ស្ថិតនៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕

 

មតិយោបល់