ព័ត៌មានជាតិ

ព្រលឹងហោះស៊ីព្រលិត! រថយន្តបើកបុកចូលផ្ទះលក់ទូរស័ព្ទ OPPO និងផ្ទះលក់ចាប់ហួយ ម្ចាស់រត់សឹងមិនទាន់

ភ្នំពេញ: នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ២១៧ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីរថយន្តធំបើកបុកចូលផ្ទះពលរដ្ឋ លក់ចាប់ហួយបោះដុំ និងលក់ទូរស័ព្ទ OPPO ។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-6983។

ដំណើររឿង៖ មុនពេលកើតហេតុផ្លូវកំពុងស្ទះចរាចរណ៍ខ្លាំង រថយន្តបង្កមិនដឹងមានមូលហេតុអ្វី? ស្រាប់តែបើកក្នុងល្បឿនលឿន បុកចូលផ្ទះជនរងគ្រោះខាងលើទាំងកម្រោល ខណ:ពេលដែលកំពុងអង្គុយលក់ទំនិញឲ្យភ្ញៀវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ម្ចាស់ផ្ទះរត់បាតជើងសព្រាត ភ្នែកនៅកញ្ចឹងកតែម្ដង។

សូមបញ្ជាក់៖ ករណីនេះសមត្ថកិច្ចចុះដល់ទីតាំងកើតហេតុ ឃាត់ខ្លួនអ្នកបើកបរទៅប៉ុស្តិ៍ ដើម្បីសាកសួរដំណើរដើមទង និងជៀសវាងបង្កហិង្សា ចំពោះហេតុការណ៍នោះផងដែរ ម្ចាស់រថយន្តព្រមចេញសំណងទៅម្ចាស់ហាងលក់ទូរស័ព្ទចំនួន ២,០០០ដុល្លារ និងម្ចាស់ផ្ទះលក់ចាប់ហួយចំនួន ១,០០០ដុល្លារ បញ្ចប់រឿង៕

មតិយោបល់