ព័ត៌មានជាតិ

លោកជំទាវ ឱ វណ្ណឌីន បានប្រកាសច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ថា វីរុសអាល់ហ្វាឆ្លងពីកម្ពុជាទៅថៃ ខណៈដែលកម្ពុជាបានរកឃើញវីរុសប្រភេទនេះ

លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រកាសច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ថា វីរុសអាល់ហ្វាឆ្លងពីកម្ពុជាទៅថៃ ខណៈដែលកម្ពុជាបានរកឃើញវីរុសប្រភេទនេះ លើអ្នកដំណើរចូលមកកម្ពុជា ជាពិសេស គឺពលករវិលត្រឡប់មកពីប្រទេសថៃ។


លោកជំទាវបញ្ជាក់ថា «យើងមិនត្រូវចោទប្រកាន់ថាមកពីខាងណាៗនោះឡើយ សំខាន់ចរាចររបស់វីរុសកូវីដ-១៩នេះ គឺទៅ-មកៗ ដោយទូលំទូលាយ ដោយគ្មានប៉ាស្ព័រ និងគ្មានព្រំដែនទេ ហើយយើង ត្រូវរួបរួមគ្នាទប់ស្កាត់ការចម្លងទៅមកនេះ ជាពិសេសពីបុគ្គលម្នាក់ទៅម្នាក់ ដោយកុំឱ្យការចម្លងនេះ មានដំណើរឆ្ពោះទៅរកហួសបន្ទាត់ក្រហមឱ្យសោះ។

 

មតិយោបល់