ព័ត៌មានជាតិ

កូនស្រីទ្រហូរយំឱបសពឪពុក! បុរសម្នាក់ឡើងផ្សាសំយាបផ្ទះ សង្ស័យខុសបច្ចេកទេស ឆ្លងចរន្តអគ្គិសនីឆក់ បណ្ដាលឲ្យធ្លាក់បោកក្បាលផុងលលាដ៍ស្លាប់ បន្សល់ទុកកូនស្រីម្នាក់នៅក្រុងតាមខ្មៅ

កណ្ដាល: (ព័ត៌មានបឋម) នៅវេលាម៉ោង ៩ និង ៤៥ នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវជាតិលេខ២១ ស្ថិតភូមិព្រែកឡុង ឃុំរការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល មានករណីបុរសម្នាក់ឡើងផ្សាសំយាបផ្ទះ សង្ស័យខុសបច្ចេកទេសឆ្លងចរន្តអគ្គិសនីឆក់ បណ្ដាលឲ្យធ្លាក់បោកក្បាលស្លាប់ភ្លាមៗ ជនរងគ្រោះមានឈ្មោះ ជាង ពេញ អាយុ ៤៨​ឆ្នាំ ភេទប្រុស មានស្រុកកំណើតនៅឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ មានកូនស្រីម្នាក់ ឯម្ចាស់ផ្ទះឈ្មោះ ឡេង ហ៊ី រស់នៅភូមិ/ឃុំកើតហេតុខាងលើ។

ក្រោយពីកើតហេត សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើកោសល្យវិច័យ ប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់