ព័ត៌មានជាតិ

ករណីម្តាយជិះម៉ូតូដឹកកូនប្រុសពីរនាក់ទាក់ដៃចង្កូតរថយន្តស្ទូចដួលខ្ទាត់កូនធ្លាក់ចូលកង់រថយន្តកិនបណ្តាលអោយក្មេងប្រុសអាយុ៤ឆ្នាំស្លាប់…

ភ្នំពេញ: វេលាម៉ោង០៩.៣០នាទី​ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ នៅតាមផ្លូវបេតុងភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។
មានករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​លេីក​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​ រវាង​រថយន្ត​និង​ម៉ូតូ​
​ +ជនរងគ្រោះឈ្មោះ ជ័យ ពន្លឺ ភេទប្រុស អាយុ៤ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ រស់នៅភូមិព្រៃសណ្តែក សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យក្បែរកន្លែងកើតហេតុ ។
​ ដំណើរ​រឿង​ហេតុ​
+តាមសម្តីស្ត្រីជាម្តាយបានឲ្យដឹងថា មុនកើតហេតុ រូបគាត់ជិះម៉ូតូ ម៉ាកnio ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប​ 1E-9792 ឌុបកូនប្រុស២នាក់ ពីលិចទៅកើត ដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តស្ទូច បើកវ៉ាជែង ស្របទិស កៀរទាក់ដៃចង្កូតម៉ូតូដួលធ្លាក់កូនទាំង២នាក់ ហើយរថយន្តកិនកូនប្រុសម្នាក់ បណ្តាលឲ្យរងរបួសមួយចំហៀងខ្លួន មុខ ដៃ ពោះ បែកពងស្វាស ជើង ផ្នែកខាងឆ្វេង បណ្ដាល​ឲ្យ​ស្លាប់​នៅកន្លែងកើតហេតុ ចំណែក​រថយន្តបង្ករ បើករត់គេចទៅបាត់ ។​ បច្ចុប្បន្ន​សព​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។

មតិយោបល់