ព័ត៌មានសិល្បៈ និងកម្សាន្ត

អ៉ិន ប្រកាសនាំភាពយន្តខ្មែរ ចូលមហោស្រពភាពយន្តអូស្ការ

ក្នុងដំណើរមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី៩ មករា ឆ្នាំ២០២០ លោក អ៉ិន ម្ចាស់ផលិតកម្មមហាហង្ស ដែលទើបលើកពានក្នុងព្រឹត្តិការណ៍មហោស្រព ភាពយន្តអន្តរជាតិអាស៊ីប៉ាស៊ីហ្វិក នៅម៉ាកាវ ប្រទេសចិន មានជំនឿចិត្តយ៉ាងមុតមាំថា ភាពយន្តខ្មែរ នឹងកាន់តែមានការទទួលស្គាល់ ក្រោយពីបានលើកពាននៅម៉ាកាវ។ លោកក៏បានប្រកាសថា នឹងយកភាពយន្តដែលខ្លួនសម្រិតសម្រាំង ចូលប្រកួតក្នុងមហោស្រពភាពយន្តលើឆាកអន្តរជាតិធំទៀត។ លោកគម្រោងយករឿងល្អ ចូលមហោស្រពអន្តរជាតិធំមួយ នៅចុងឆ្នាំនេះ និងគម្រោងផលិតភាពយន្តរឿង”ភ្នំដងរែក” ដែលជាការចាប់ដៃជាមួយផលិតករបរទេស ដើម្បីយកទៅប្រកួត នៅក្នុងមហោស្រពភាពយន្តអូស្ការនោះផង។

លោក អ៉ិន និយាយថា សម្រាប់ការដណ្ដើមពាន ជាភាពយន្តឆ្នើម ឬ ពានសំខាន់ៗ នៅក្នុងមហោស្រពភាពយន្តអន្តរជាតិ ស្នាដៃរបស់ខ្មែរ មិនអាចប្រកួតប្រជែងកើតនោះទេ ប៉ុន្តែលើឆាកអន្តរជាតិ គេមានពានភាពយន្តមានសាច់រឿងល្អ ភាពយន្តដែលមានតម្លៃអប់រំល្អ និង ពានលើផ្នែកតូចៗ នៅក្នុងភាពយន្តនីមួយៗច្រើនទៀត ដែលលោកយល់ថា ភាពយន្តខ្មែរ គឺអាចដណ្ដើមបាន ប្រៀបដូចជាភាពយន្តរឿង “លោកឪពុក” ដែលទទួលបានពានជាភាពយន្តមួយ ដែលមានតួអង្គរងគឺលោក យស បូវណ្ណ: សម្ដែងបានល្អ ត្រូវនឹងសាច់រឿងដូច្នេះដែរ។ លោករំពឹងថា ផលិតករបរទេស នឹងកាន់តែឲ្យតម្លៃភាពយន្តខ្មែរ ជាក់ស្ដែងដោយសារតែលោកឩស្សាហ៍ នាំយកភាពយន្តរបស់ខ្លួន ទៅបង្ហាញនៅក្នុងមហោស្រពអន្តរជាតិនោះហើយ ទើបធ្វើឲ្យលោកទទួលបាន ឱកាសចាប់ដៃ ជាមួយផលិតករបរទេស ជាបន្តបន្ទាប់ ដែលតាមគម្រោង គឺលោក និង ផលិតរឿងមួយក្រោមចំណងជើងថា “ភ្នំដងរែក”ដើម្បីយកទៅប្រកួត ក្នុងមហោស្រពភាពយន្ត អន្តរជាតិអូស្ការក្នុងពេលខាងមុខ។

លោកថា គឺមោទនភាពដែលផលិតកម្មមហាហង្ស នាំភាពយន្តពីរទៅប្រកួតនៅម៉ាកាវ ហើយភាពយន្តទាំងពីរ សុទ្ធតែជោគជ័យ ដោយភាពយន្តរឿង “លោកឪពុក” ឈ្នះពានតួរងប្រុសឆ្នើម ហើយភាពយន្តរឿង “ព្រលឹង” បានជាប់ក្នុងជម្រើស ៣ចុងក្រោយ ជារឿងដែលមាន The Best Visual Effect ដែលមានគម្រោងប្លង់រឿងល្អ។ ក្នុងនោះក៏ជាមោទនភាពផងដែរ ដែលតារាខ្មែរ ត្រូវបានបង្ហាញឱកាស ដើរលើកម្រាលព្រំក្រហមដ៏ធំ ក្នុងការចូលរួមនាពេលនោះ៕

មតិយោបល់