ព័ត៌មានជាតិ

អគ្គិភ័យឆេះរ៉ឺម៉កដឹកសាំង បណ្ដាលឲ្យម្ចាស់ម៉ូតូ រងរបួស លោកអធិការរង ឆ្លើយមកវិញថា មិនទាន់ឲ្យលម្អិតបានទេ

តាកែវ: (ព័ត៌មានបឋម) សមត្ថកិច្ច បានប្រាប់ Post News ថា នៅវេលាម៉ោង ១០ និង៣០ នាទីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិពងទឹក ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ មានករណីអគ្គិភ័យឆេះរ៉ឺម៉កដឹកសាំងចំនួន ៥០កាន (យកទៅឲ្យម៉ូយនៅការ៉ាស់) ។

ហេតុការណ៍នេះ បានបណ្ដាលឲ្យរងរបួសម្ចាស់ម៉ូតូ រលាកខ្នង។

មូលហេតុ៖ ឆ្លងចរន្តម៉ូតូ ក្រោយកើតហេតុ សមត្ថកិច្ច ចុះអន្តរាគមន៍ដល់ទីតាំងខាងលើ។

សូមបញ្ជាក់៖ ករណីខាងលើនេះ ភ្នាក់ងារសារព័ត៌មាន Post News បានទំនាក់ទំនងទៅអធិការរងម្នាក់ ដើម្បីចង់បានព័ត៌មានច្បាស់ការណ៍ ប៉ុន្តែលោកបានឆ្លើយមកវិញថា មិនទាន់ឲ្យលម្អិតបានទេ ចាំឆ្លងលោកអធិការសិន៕

មតិយោបល់