ព័ត៌មានជាតិ

អ្នកសុំទានមានសំណាង ជួបចៅហ្វាយខណ្ឌចិត្តធម៌

ភ្នំពេញ: គួរឲ្យគោរពខ្លាំងណាស់ លោកអភិបាលខណ្ឌដូនពេញ ទោះបីមិនថា លោកមានឋាន:បុណ្យស័ក្តិបែបណាឡើយ អ្វីដែលសំខាន់លោកតែងតែយល់ពីបញ្ហាទុកលំបាករបស់ប្រជាពលរដ្ឋគ្រប់រូប លោកតែងតែជួយតាមរូបភាពជាក់ស្តែងជានិច្ច ដោយមិនរើសអើង ស្អប់ ខ្ពើម នោះឡើយ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ លោក គួច ចម្រើន អភិបាលខណ្ឌដូនពេញ បានអញ្ជើញ ឪពុកកូន២នាក់ ដើរសុំទានតាមដងផ្លូវឲ្យចូលមកអង្គុយរួមតុហូបគុយទាវ និងកាហ្វេ ជាមួយនៅហាងមួយកន្លែងនៅផ្លូវលេខ១៣ កែង១១០ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។ នៅពេលទទួលទានគុយទាវដ៏ឆ្ងាញ់នោះ លោកអភិបាលខណ្ឌ ក៏បានសាកសួរសុខទុកពួកគាត់ផងដែរ។

ក្រោយពីហូបគុយទាវ និងផឹកកាហ្វេរួច លោក គួច ចម្រើន បានជូនថវិកាដល់គាត់ចំនួន៥០ម៉ឺនរៀលផងដែរ។ សកម្មភាពនេះត្រូវបានបងប្អូនប្រជាពលរដ្ឋដែលចូលហូបគុយទាវនៅហាងនោះ មានការកោតសរសើរពីអំពើដ៏ល្អប្រពៃរបស់លោកអភិបាលខណ្ឌរូបនេះ ពិតជាល្អណាស់ សូមកោតសសើរបំផុតផងដែរ៕

មតិយោបល់