អ៊ីរ៉ង់ៈ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រូហានី បានព្រមានសហរដ្ឋអាមេរិកថា ខ្លួននឹងឆ្លើយតបប្រកបដោយគ្រោះថ្នាក់ ត្រលប់ទៅវិញ ប្រសិនបើសេតវិមាន ព្យាយាមអន្តរាគមន៍ណាមួយ នៅក្នុងតំបន់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។
កាលពីថ្ងៃពុធ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា អ៊ីរ៉ង់នៅពេលនេះ ហាក់ដូចជាមិនធ្វើសកម្មភាពអ្វីទៀតទេ ប៉ុន្តែលោក រ៉ូហានី បានគំរាមចាត់វិធានការសងសឹកបន្ថែមទៀត ប្រសិនបើចាំបាច់។
ដោយលោក រ៉ូហានី ត្រូវបានទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ដកស្រង់សម្តី ក្នុងអំឡុងពេលនៃការអំពាវនាវ ជាមួយនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ថា «ប្រសិនបើអាមេរិក បង្កើតកំហុសណាមួយផ្សេងទៀត ខ្លួននឹងធ្វើការឆ្លើយតបដ៏គ្រោះថ្នាក់ ត្រលប់ទៅវិញភ្លាម»៕
មតិយោបល់