ព័ត៌មានជាតិ

ស៊ែមួយផង !!! មុខសញ្ញាចោរកម្ម (លួចកាច់សោម៉ូតូ) ដែលសមត្ថកិច្ចនគរបាលស្រុកមេមត់ តាមចាប់ខ្លួនតែចាប់មិនទាន់បាន …

ត្បូងឃ្មុំ: យោងតាមផេក Facebook ឈ្មោះថា Kon Damrey Srok Page Official បានបង្ហោះសារជូនដំណឹងដល់សាធារណ:ជនមេត្តាជ្រាបថា នេះជាមុខសញ្ញា លួចម៉ូត ឈ្មោះ យ៉ន គឹមហន ដែលតែងតែធ្វើសកម្មភាពលួចកាច់សោម៉ូតូ នៅក្នុងទឹកដីស្រុកមេមត់ , ពញាក្រែក, តំបែរ ខេត្តត្បូងឃ្មុំ និងស្រុកស្នួល ខេត្តក្រចេះ ដែលកម្លាំងសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមនីតិវិធីច្បាប់ អាស្រ័យហេតុនេះសូមបងប្អូន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះទ្រព្យសម្បត្តិផ្ទាល់ខ្លួន ។

បើបងប្អូនបានឃើញមុខសញ្ញាសង្ស័យដូច មានភិនភាគក្នុងរូបខាងក្រោម សូមទំនាក់ទំនងទៅកាន់សមត្ថកិច្ច ដើម្បីមានវិធានការបង្ក្រាប និងឃាត់ខ្លួនជននោះ មកផ្តន្ទាទោសតាមច្បាប់ ហើយនគរបាលស្រុកមេមត់ នឹងរក្សាសម្ងាត់ជូនជានិច្ចតាមរយ:លេខទូរស័ព្ទ ៖ 0977780047 ។ សូមអគុណ!!!

មតិយោបល់