ភ្នំពេញៈ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១និង៣០នាទីរសៀល ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ អធិការដ្ឋាន ប៉ុស្តិ៍ បានបើកការស្រាវជ្រាវបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចផ្លូវរថភ្លើង ក្តាន់ពីរ ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក រាជធានីភ្នំពេញ កិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅតំបន់អតីតបឹងកក់តែងតែធ្វើជាប្រចាំ ។
ជាលទ្ធផល នៃកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជា ណារី ហៅ អារី ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិតប្រាកដ(ជួញដូរ)។
វត្ថុតាងចាប់យករួមមាន៖
-ក្រាមពណ៌សរថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៥កញ្ចប់
-ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួនធំ
-ទុយោជ័រពណ៌ស្វាយចំនួនមួយ
-ដែកកេះពណ៌ក្រហមចំនួនមួយ
-ឧបករណ៍ប្រើប្រាស់គ្រឿងញៀន។
ចំពោះមុខ កម្លាំងជំនាញខណ្ឌ ប៉ុសិ៍ កំពុងយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដ៏ទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមនីតិវិធី៕
មតិយោបល់