ព័ត៌មានជាតិ

ខឹងសុំលុយប្រពន្ធ៥ពាន់រៀល មិនឲ្យកើតជាកំហឹង ដុតផ្ទះឆេះខ្ទេចគ្មានសល់

ស្វាយរៀងៈ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ករណីដុតផ្ទះខ្លួនឯងមានទំហំ ៥ម×៦ម សង់អំពីឈើ បក់សង្ក័សី ជញ្ជាំងស្លឹក កាលពីវេលាម៉ោង ១០ និង ៤០នាទីយប់
ថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ ស្ថិតភូមិបឹងម្នង ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។

ជនសង្ស័យឈ្មោះ ឡេង ចិត្ត អាយុ ៤១ ឆ្នាំ មុខរបរកសិករ រស់នៅភូមិ/ឃុំខាងលើ។

សម្ភារៈខូចខាងត៖
ស្រូវចំនួន៥០តៅ អង្ករចំនួន៩តៅ
ទូរទស្សន៏មួយគ្រឿង និងសំលៀកបំពាក់ប្រើប្រាស់មួយចំនួនធំ។

មូលហេតុ៖ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ជនសង្ស័យបានមកសុំលុយប្រពន្ធចំនួន៥ពាន់រៀល ប៉ុន្តែជនរងគ្រោះមិនឲ្យក៏មានរឿងរកាំរកូសនិយាយចេះតែមានជម្លោះរហូត ដល់យប់កើតហេតុ ក៏ចងជាកំហឹង ដុតផ្ទះតែម្ដង។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្ត៍រដ្ឋបាលឃុំម្រាម ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕

មតិយោបល់