ភ្នំពេញៈ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ តាំងពីព្រលឹមមកដល់ថ្ងៃរសៀល សំរាមកាន់តែកើនឡើងទ្វេរដង តាមដងផ្លូវ តំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ ដោយឡែក ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ សំរាម មិនខុសណាពីតំបន់ផ្សេងដែរ កាន់តែកើនឡើង ហើយរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះផងដែរ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅ៣ រួមជាមួយកម្លាំង មន្ត្រីសាលាសង្កាត់ ចុះកើបប្រមូលសំរាមក្នុងមូលដ្ឋាន តាមរ៉ឺម៉កម៉ូតូ និងរថយន្ត ថ្វីបើមិនធ្វើភ្លាមឲ្យស្អាតភ្លាមក៏ពិតមែន តែបានរំដោះសំរាមចេញពីមូលដ្ឋានដែរ៕
ព័ត៌មានជាតិ
មតិយោបល់