ព័ត៌មានជាតិ

អី​​យ៉ា​​!​​នា​រី​​សិ​ស្ស​​សា​លា​​ថ្ងៃ​មុ​ន​​ផ្គើ​ន​​ទៀ​ត​ហើ​យ​​

2013-02-08_114915
​នារី​សិស្សសាលា​ម្នាក់​ដែល​គេ​មិន​ទាន់​បាន​ស្គាល់ អត្ថ​សញ្ណាណ​ច្បាស់លាស់​ដែល​លើក​មុន​នេះ​បាន​បើក​ទ្រូង​បង្ហាញ​ដើមទ្រូង​ឲ្យគេ​ថត​ដោយ​ឥត​អៀនខ្មាស់​នោះ នៅ​ពេល​ថ្មីៗ​នេះ​ដែរ​នាង​បាន​បន្ត​ការថត​បង្ហាញ ដើមទ្រូង និង​អាវទ្រនាប់​ពណ៌​ខ្មៅ​របស់​នាង ជាមួយនឹង​ការបង្ហាញ​សាច់​ភ្លៅ​ឡើង​ស​ស្ញាច មើលទៅ​គួរឲ្យ​ញាក់សាច់​ដែរ​។ តែ​បញ្ច្រាស​មក​វិញ ការបង្ហាញ​នេះ​ត្រូវបាន​ក្រុមអ្កកលេង​លើ​បណ្តាញ​អន​ឡាញ និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក បាន​ធ្វើ​រិះគន់​យ៉ាង​ចាស់ដៃ ទៅ​លើ​នាង​ដែល​ជា​សិស្សសាលា មិនដឹងថា ជា​កូនចៅ​នរណា​នោះ ។
Student
​ជុំវិញ​នៃ​ការបង្ហាញ​នេះ អ្នកលេង​លើ​បណ្តាញ​អន​ឡាញ​ខ្លះ​បានធ្វើការ​រិះគន់​លើ​រូបនាង​ដែល​ធ្វើឲ្យ វប្បធម៌ អរិយធម៌​ខ្មែរ​បាត់បង់​ដោយសារ​តែ​រូប​នាង ទោះបីជា​និន្នាការ​បច្ចុប្បន្ន​ជា​សម័យ​ទំនើប​ក៏ដោយ តែ​នាង​មិនគួរណា​ហាន​ធ្វើ​ដល់​ថ្នាក់​នេះ​នោះ​ទេ​។ អ្នកលេង​លើ​បណ្តាញ​អន​ឡាញ​ដដែល​បាន រិះគន់​បន្តថា នាង​ពិតជា​ផ្គើន​ណាស់ ចប់​ពី​រូប​មួយ នាង​បាន​បន្ថែម​រូប​មួយទៀត តើ​នាង​ចង់បាន​ន័យ​ថា​ម៉េច​ទៅ​? វា​មិនមែន​ជា​ទំនិញ​ទីផ្សារ ឬ​កណ្តាល​វាលស្រែ​ឆ្ងាយ ដែល​គ្មាន​មនុស្ស យើង​អាច​អង្គុយ​សម្រួល​នោម ឬ​អាចម៌​នោះទេ នេះ​ជា​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក ដែល​មាន​មនុស្ស​រាប់លាន​នាក់​បាន​ឃើញ សូម​បញ្ចប់​មាយា​ទ ដ៏​អាក្រក់​របស់​នាង​ផង ដើម្បី​ខ្មែរ ជាង ១១ លាន​នាក់​នោះ ។​
​ជុំវិញ​នៃ​បញ្ហា​នេះ យើង​នៅ​មិនទាន់​ដឹង ឲ្យ​ច្បាស់​ពី​គោលបំណង​របស់​នាង ថា​នាង​ធ្វើ​នេះ​ដើម្បី​អ្វី ហើយ​នាង​នៅឯណា​នោះ​ទេ ?៕​

មតិយោបល់