ភ្នំពេញៈ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៣និង៣០នាទី ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នឹងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកសុខ ពេញវុធ អភិបាល នៃគណះអភិបាលខណ្ឌដូនពេញ អធិការដ្ឋាន ប៉ុស្តិ៍ បានបើកការស្រាវជ្រាវបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចផ្លូវរថភ្លើង ក្តាន់ពីរ ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ កំលាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ វី ដាវ៉ាន់ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិតប្រាកដនិងបានដកហូតក្រាមពណ៌សរថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៤កញ្ចប់តូច។ ក្រោយពីបានធ្វើនិតិវីធី ជំនាញ យកចំលើយជនសង្ស័យបានសារភាពថាខ្លួនបានទិញគ្រឿងញៀនពីឈ្មោះ វីត(មេខ្លោងជួញដូរ) នៅទីតាំងខាងលើ ភ្លាមនោះសមត្ថកិច្ចយើងបានចុះស្រាវជ្រាវ លុះដល់ម៉ោង៥និង០០នាទីថ្ងៃខែដដែល ជនសង្ស័យឈ្មោះ សួន ដាវីត ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅទីតាំងខាងលើ ក៏បានធ្វើសកម្មភាពជួញដូរគ្រឿងញៀន នៅក្នុងបន្ទប់ជួល ពេលនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លូនតែម្តង។
ជាលទ្ធផលសរុបវត្ថុតាងដែលដកហូតរួមមាន÷
១/ក្រាមពណ៌សថ្លាចំនួន០៧កញ្ចប់ថង់តូច។
២/ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១។
៣/ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន។
៤/ឧបករណ៍ប្រើប្រាស់គ្រឿងញៀន។
ចំពោះមុខ កម្លាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួកសេសសល់និង ក្រុមដ៏ទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕
មតិយោបល់