ព័ត៌មានជាតិ

ហេតុអ្វី​បានជា​ស្នេហា​គ្រា​ដំបូង​ពិបាក​និង​បំភ្លេចបាន​?

​ពាក្យ​ថា​ស្នេហា​មួយ​មាត់ វា​មាន​និយមន័យ​ច្រើនណាស់ ព្រោះ​វា​អាច​ធ្វើឲ្យ​យើង​សប្បាយរីករាយ ហើយក៏​អាច​ធ្វើឲ្យ​យើង​មានការ​ឈឺចាប់​ផង​ដែ​រ​។ ជាពិសេស​ចំពោះ​អ្នក​ដែល​មាន​ស្នេហា​គ្រា​ដំបូង​តែម្តង ប្រសិន​បើ​ស្រឡាញ់​ន​ណា​ម្នាក់​ហើយ បេះដូង​របស់​គេ​នឹកឃើញ​តែ​មនុស្ស​ម្នាក់​នោះ​, មាន​អារម្មណ៍​ក្តុកក្តួល​ពេលដែល​បាន​ជួប​គេ​ម្តងៗ​, មាន​អារម្មណ៍​ម​មើល​មមាយ ហើយ​ហ៊ាន​លះបង់​អ្វី​គ្រប់យ៉ាង​ដើម្បី​សេចក្តីស្នេហា​ថែមទៀត​។

១. អារម្មណ៍​រំភើប​ក្នុង​គ្រា​ដំបូង​
​វា​គឺជា​គ្រា​ដំបូង​ដែល​អ្នក​បាន​យល់​ពី​ភាព​ខុសប្លែក​គ្នា​រវាង​ការស្រលាញ់​មនុស្ស​ម្នាក់ និង​មនុស្ស​ម្នាក់​។ បេះដូង​របស់​អ្នក​ញាប់​ញ័រ​, ទាំងថ្ងៃទាំងយប់​ទន្ទឹង​រង់ចាំ​ការ​តែ​ណាត់​ជួប​មកដល់​, ចង់​ឃើញ​សារ​, មាន​អារម្មណ៍​ញាប់​ញ័រ​ពេល​ទទួល​ទូរស័ព្ទ​… អ្នក​ដឹងថា​ខ្លួន​អ្នក​អាច​ធ្វើ​អ្វី​បាន​គ្រប់យ៉ាង​ដើម្បី​គេ ដោយ​គ្មាន​លក្ខខណ្ឌ​។ អារម្មណ៍​ជ្រួលច្របល់​ក្នុង​គ្រា​ដំបូង​តែងតែ​ធ្វើឲ្យ​អ្នក​ចង់ចាំ​រៀងរហូត​។ ទោះបីជា​លើក​ក្រោយ​អ្នកមាន​ស្នេហា​ជាមួយ​អ្នក​ផ្សេង​ក៏​ដោយ អារម្មណ៍​ដែល​អ្នកមាន​ចំពោះ​គេ​មិន​ដូច​អារម្មណ៍​កាល​គ្រា​ដំបូង​ទេ​។​

២. អនុស្សាវរីយ៍​ដែល​មិនអាច​បំភ្លេច​បាន​
​ដោយសារ​តែ​អនុស្សាវរីយ៍​ប្រេះស្រាំ​ក្នុង​គ្រា​ដំបូង នៅ​សេសសល់​ដែល​អ្នក​មិន​អាច​បំភ្លេចបាន វា​ហាក់បីដូចជា​ស្ថិត​នៅ​បាត​ក្រោម​នៃ​បេះដូង ប៉ុន្តែ​អ្នកនឹង​ចងចាំ​សេចក្តីស្នេហា​គ្រប់​ពេល​ទាំងអស់​, គ្រប់​ដំណើរ​កំសាន្ត​ទាំងអស់ ឬក៏​ស្នាម​ថើប​ដំបូង​ជាមួយ​នឹង​គេ​។ គ្មាន​អ្នកណា​អាច​ស្តីបន្ទោស​ឲ្យ​អ្នក ឬក៏​ហាមឃាត់​អ្នក​ពី​ការគិត​រឿង​អតីតកាល​បានដែរ​ពីព្រោះ​វា គឺជា​អ្វី​ដែល​ធ្វើឲ្យ​អ្នក​មានក្តី​សុខ ជា​អារម្មណ៍​មួយ​ដែល​ជួយ​ដល់​អ្នក​ក្នុងពេល​ក្រៀមក្រំ និង​លំបាក​ចិត្ត​។​

៣. បេះដូង​លោត​ខុស​ចង្វាក់​ដោយសារ​តែ​ពាក្យ ៣ ម៉ាត់​
​ស្នេហា​គ្រា​ដំបូង​ជា​កន្លែង​ពិសេស​មួយ​សម្រាប់​ដាក់​ក្នុង​បេះដូង​របស់​អ្នក​។ មាន​អ្វីៗ​ពិសេសៗ​ជាច្រើន​ទៀត ដែល​អ្នក​គ្រាន់តែ​អាច​ទទួល​បាន​ថា ជា​ការបង្កើតឡើង​គ្រា​ដំបូង និង​មិន​អាច​ប្រៀបធៀប​ជាមួយ​អ្នក​ផ្សេង​បាន​។ ពាក្យ ៣ ម៉ាត់ (​ខ្ញុំ​ស្រលាញ់​អ្នក​) អារម្មណ៍​ពិសេស​មួយ​នេះ​ដូចជា​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោសន្ធៅ នៅពេល​ដែល​បាន​ឮ​ពាក្យ​នេះ​ពី​មនុស្ស​ដែល​ខ្លួន​កំពុង​ស្រឡាញ់​។ បេះដូង​លោត​ខុស​ចង្វាក់ ជាមួយនឹង​អារម្មណ៍​ខុស​ក្នុង​គ្រា​ដំបូង​ពិតជា​មិន​អាច​បំភ្លេចបាន​។​

៤. មនុស្ស​ទី ១ ដែល​គួរឲ្យ​ព្រួយបារម្ភ​
​នៅ​ពេល​អ្នក​ស្រលាញ់​អ្នកណាម្នាក់ អ្នក​ពិតជា​មាន​ការចាប់​អារម្មណ៍​នឹង​ចរិក​លក្ខណៈ​របស់​គេ​, ចង់​ស្វែងយល់​ពី​អារម្មណ៍​របស់​គេ​, ព្យាយាម​សិក្សា​អំពី​ខ្លួន​គេ​ឲ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើទៅបាន​។ ពិត​ណាស់​មនុស្ស​ដំបូង​តែងតែ​ចង់​ប្រាប់​ហេតុផល​ដល់​អ្នក​ឲ្យបាន​ដឹង​ថា​អ្នក​អាច​ធ្វើ​អ្វីៗ ជាច្រើន​ដើម្បី​យល់​ពី​គេ​ឲ្យបាន​ច្រើន​។ ឧទាហរណ៏​៖ ចង់​ស្គាល់​ពី​មិត្ត​ចាស់​របស់​គេ ហើយ​អាច​ស្វែងព័ត៌​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ខ្លួនគេ​នៅលើ​បណ្តាញ​សង្គម​ផង​ដែរ​។ នេះ​ប្រាកដជា​រឿង​មួយ​ដែល​សាមញ្ញ​បំផុត​ឲ្យតែ​អ្នក​បាន​ដឹង​ច្បាស់​ពី​ចំណុច​បញ្ចប់​នៃ​ការ​នៅ​ម្នាក់ឯង​, មិន​ជ្រៀតជ្រែក​ខ្លាំងពេក ឬ​ក៏​ចូលរួម​ចំណែក​ច្រើន​ពេក​ក្នុង​រឿង​អតីតកាល​។ បើទោះបីជា​មាន​ការបែកបាក់​គ្នា​ក៏​ដោយ រូបភាព​របស់​នោះ​អ្នក​នៅ​តែ​ចង​ចាំ​បាន​យ៉ាង​ច្បាស់​ក្នុង​ចិត្ត​ជា​និច្ច​។​

៥. ការឈឺចាប់​លើកដំបូង​
​ស្នេហា​គ្រា​ដំបូង​ជា​ធម្មតា​ពេញ​ទៅ​ដោយ​ក្តីស្រលាញ់​ខ្លាំង​, ក្តី​សង្ឃឹម​ច្រើន បើទោះបី​ការបែកបាក់​ធ្វើឲ្យ​មាន​ការឈឺចាប់​ខ្លាំង​ក៏​ដោយ​។ មាន​មនុស្ស​ជាច្រើន​ជួបនឹង​រឿង​បែកបាក់​ស្នេហា ហើយ​លែង​មាន​អារម្មណ៍​ជឿជាក់​លើ​អ្នកណា​ផ្សេង​ទៀត ឬក៏​បេះដូង​រង​នូវ​ការវាយប្រហារ​ខ្លាំង​ពេក​មិន​អាច​ទទួល​មក​ជំនួស​បាន​ក្នុង​ពេល​ភ្លាមៗ នឹង​ស្នេហា​ផ្សេង​ក្រោយពេល​បែកបាក់​គ្នា​។ ការឈឺចាប់​គ្រា​ដំបូង​ដែល​អ្នក​បាន​ឆ្លងកាត់​នឹង​ធ្វើ​ឲ្យ​អ្នកចង​ចាំ​ជា​រៀងរហូត​។​

៦. រឿង​អតីតកាល​
​អ្នក​មាន​ពេលវេលា​ច្រើន​ដែល​អាច​ជួយ​ឲ្យ​ជួប និង​ស្រលាញ់​មនុស្ស​ជាច្រើន​។ ប្រហែល​ជា​ស្នេហា​ពេល​ក្រោយ​ជា​ស្នេហា​ពិត ប៉ុន្តែ​ក្នុង​ពេល​នោះ​ដៃគូ​របស់​អ្នក​ប្រហែល​ជា​ចង់​រ៉ាយរ៉ាប់ និង​ចង់​សួរ​ពី​ស្នេហា​គ្រា​ដំបូង​របស់​អ្នក​ជាមិនខាន​។ បើ​ទោះ​ជា​អ្នក​ចង់​ឆ្លើយ ឬ​មិន​ចង់​ឆ្លើយ​នឹង​សំណួរ​នោះ​ក៏​ដោយ វា​នឹង​ធ្វើឲ្យ​អ្នក​ចងចាំ​ពី​រឿង​អតី​ត​កាល​ពី​ស្នេហា​គ្រា​ដំបូង​របស់​អ្នក​ឡើងវិញ​៕
key_art_first_love_last_rites

មតិយោបល់