ព័ត៌មានជាតិ

បន្សល់ទុកក្មេង ២នាក់ឲ្យកំព្រា! ឌុបគ្នាទៅធ្វើការរោងចក្រ ត្រូវរថយន្តមិនចាំម៉ាកបុក បណ្ដាលស្លាប់ប្រពន្ធ ប្ដីរងរបួសធ្ងន់

តាកែវ: កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមិនចាំម៉ាកបុកមនុស្សស្លាប់ ស្ថិតក្នុងភូមិអង្គក្ដី ឃុំសិង្ហ ស្រុកសំរោង ខេត្តតាកែវ។

ជនរងគ្រោះឈ្មោះ ទេស ស្រាវ អាយុ ២៧ឆ្នាំ (ប្រពន្ធស្លាប់)។
ជនរងគ្រោះឈ្មោះ ស៊ឹម សុង អាយុ ២៩ឆ្នាំ រងរបួសធ្ងន់ (ប្ដី) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះបានឌុបគ្នា ចេញពីផ្ទះទៅធ្វើការរោងចក្រ ប្រាយហ្វាស់ស៊ី ឯ.ក ស្រាប់តែធ្វើដំណើរមកដល់ចំណុចខាងលើ ត្រូវរថយន្តមួយគ្រឿងបុកពីក្រោយ បណ្ដាលឲ្យប្រពន្ធស្លាប់ និងប្ដីរងរបួសធ្ងន់ មិនទាន់ដឹងស្ថានភាពយ៉ាងណានៅឡើយទេ?

បញ្ជាក់៖ ក្នុងបន្ទុកមានកូនប្រុសស្រី ២នាក់ ហើយគ្រួសារគាត់មានជីវភាពក្រខ្សត់។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង ធ្វើកំណត់ហេតុប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងបន្តស្វែងរករថយន្តបង្ក មកដោះស្រាយតាមនីតិវិធី៕

មតិយោបល់