ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប ម៉ាក BMW ពាក់ស្លាកលេខភ្នំពេញ 2AJ-3168 បុកបុរសម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៤និង២០នាទីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ៥៩៨ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរថយន្តស៊េរីទំនើបម៉ាក BMW មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AJ-3168 បានបុកបុរសម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ មូលហេតុមិនទាន់ដឹង ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះទៅដល់ទីតាំងខាងលើភ្លាមៗ៕

មតិយោបល់