ព័ត៌មានជាតិ

Update៖ ផ្អើលយប់មិញ! អគ្គិភ័យឃ្លាំងស្តុកឈើមួយកន្លែង នៅខណ្ឌសែនសុខ ទ្បានទឹកជាច្រើនគ្រឿង ចេញអន្តរាគមន៍

ភ្នំពេញ: កាលពីវេលាម៉ោង ៤និង៣៥នាទីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវបេតុង ក្រុមទី០១ ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីអគ្គិភ័យ១កន្លែង ស្ថិតនៅឃ្លាំងស្តុកទុកឈើបាឡែត។

ម្ចាស់ទីតាំងឈ្មោះ ចេង លីហេង ភេទ ប្រុស អាយុ ៣៣ឆ្នាំ មុខរបរ ម្ចាស់ឃ្លាំងឈើបាឡែត ។ មូលហេតុ៖ កំពុងស្រាវជ្រាវ។

ប្រភេទសំណង់៖ ឃ្លាំងសង់ពីដែកប្រក់ដំបូលស័ង្កសី ទំហំ ៣៥ម៉ែត្រ x ៥០ម៉ែត្រ ។ ខូចខាត៖ ឆេះឃ្លាំងស្តុកទុកបាឡែតឈើ ទំហំ ២០ម៉ែត្រx៤០ម៉ែត្រ ចំនួន ០១ ឃ្លាំង, ឆេះផ្ទះឈើប្រក់ស័ង្កសី ទំហំ ០៦ម៉ែត្រx២០ម៉ែត្រ អស់ចំនួន ០១ ខ្នង, ឆេះបន្ទប់ជួល ទំហំ០៣ម៉ែត្រx០៤ម៉ែត្រ ចំនួន ១៩ បន្ទប់ និងឆេះរោលជញ្ចាំងផ្ទះថ្មបេតុង ចំនួន ០២ ល្វែង (ឆេះរោលប្រហែល ៤០%)។

ក្នុងហេតុការខាងលើ មិនបណ្តាលឲ្យនរណាម្នាក់រងរបួសឡើយ ដោយមានការជួយអន្តរាគមន៍ពីរថយន្តអគ្គិភ័យការិយាល័យនគរបាលរាជធានីភ្នំពេញចំនួន២១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២១០ឡាន ស្មើនឹង ១,០១០ម៉ែត្រគូប។

រថយន្តជំនួយអន្តរាគមន៍៖
– រថយន្តជំនួយក្រសួងមហាផ្ទៃចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៣ ឡានស្មើនឹង១៨ ម៉ែត្រគូប។
– រថយន្តជំនួយកងរាជអាវុធហត្ថចំនួន០៤ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២០ ឡានស្មើនឹង១៣០ម៉ែត្រគូប ។
– រថយន្តជំនួយកងពលតូចលេខ៧០ចំនួន ០៤ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២០ ឡានស្មើនឹង១១០ ម៉ែត្រគូប។
– រថយន្តជំនួយក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២០ ឡានស្មើនឹង ១១០ ម៉ែត្រគូប។
– រថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៧ ឡានស្មើនឹង ៤២ ម៉ែត្រគូប៕

មតិយោបល់