ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្នបងប្អូន! ទីតាំងផលិតប្រហិតត្រីមួយកន្លែង ត្រូវកម្លាំងចម្រុះចុះបង្ក្រាប

សៀមរាបៈ នាថ្ងៃសុក្រទី១០ ខែមករា ឆ្នាំ២០២០ ដើម្បីសុវត្ថិភាពចំណីអហារ ក៏ដូចជាសុខមាលភាព របស់បងប្អូនប្រជាពលរដ្ឋ កម្លាំងចម្រុះចុះខេត្តសៀមរាប បានចុះបង្ក្រាបទីតាំងផលិតប្រហិតត្រី ០១កន្លែង ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

ដោយសមត្ថកិច្ច បានធ្វើចំណាត់ការដូចខាងក្រោម៖
– ទីតាំងគ្មានអនាម័យ និងដកហូតសំណាក យកទៅធ្វើពិសោធន៍នៅមន្ទីរ។
– ធ្វើកិច្ចសន្យាផ្អាកចង្វាក់ផលិតកម្មជាបណ្តោះអាសន្ន។
– ម្ចាស់បានព្រមចូលខ្លួន ធ្វើការផាកពិន័យអន្តរការណ៍ ដោយអនុលោមទៅតាមច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ជាមួយគ្នានេះ សូមបងប្អូនម្ចាស់អាជីវកម្ម និងសិប្បកម្មទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការផលិតរាល់ចំណីអាហារឱ្យមានគុណភាពខ្ពស់ ជៀសវាងការផលិតពុំមានគុណភាព ដែលធ្វើឱ្យប៉ះពាល់ដល់សុខមាលភាពប្រជាពលរដ្ឋ ហើយត្រូវផលិតទំនិញឱ្យស្របទៅតាមលិខិតបទដ្ឋានច្បាប់កំណត់៕

មតិយោបល់