ព័ត៌មានជាតិ

ព្រលឹងចុងសក់! រថយន្ត២គ្រឿងបុកគ្នា របួសធ្ងន់ស្រាល ៧នាក់

ក្រចេះ: កាលពីវេលាម៉ោង៧ និង៥០ នាទីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ត្រង់ចំណុចភូមិក្បាលត្រាច ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿងបុកគ្នា។

រថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ វេអង មិនស្គាល់ផ្លាកលេខ ពណ៌ត្រៃអ៊ី បើកបរដោយឈ្មោះ អ៊ី ម៉ៃ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិស្រែខ្ញែរ ឃុំពោធិម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ធ្វើដំណើរពីជើងទៅត្បូង បានបុករថយន្តម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BA-0376 ពេញទំហឹង ក្នុងទិសដៅបញ្ច្រាសគ្នា បើកបរដោយ ឈ្មោះ ខេង សុខហេង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ បណ្តាលឲ្យរថយន្តម៉ាកស្តារិច ក្រឡាប់រងការខូចខាតធ្ងន់ធ្ងរ។

មូលហេតុ៖ ដាច់ហ្វ្រាំង។

ហេតុការណ៍នេះ បណ្ដាលឲ្យមនុស្សរងគ្រោះសរុប ០៧នាក់៖
១.អ្នករួមដំណើរ ឈ្មោះ ថោង សាលី ភេទស្រី អាយុ ៤៧ឆ្នាំ ស្នាក់នៅភូមិក្បាលត្រាច់ …….(រងរបួសធ្ងន់)
២.អ្នករួមដំណើរ ឈ្មោះ ហ៊ាង រ៉ន ភេទប្រុស អាយុ ៤១ឆ្នាំ ភូមិរហា ….. (ប្តីរងរបួសស្រាល )
៣. អ្នករួមដំណើរ ឈ្មោះ ហ៊ាង ស៊ាងហៃ ភេទប្រុស អាយុ ១២ឆ្នាំ ស្នាក់នៅភូមិរហា……(កូនរងរបួសស្រាល )
៤. អ្នករួមដំណើរ សួន យ៉េត ភេទស្រី អាយុ ៤១ ឆ្នាំ ស្នាក់នៅភូមិរហា……(ប្រពន្ធរងរបួសធ្ងន់ )
៥.ម្ចាស់ឡានឈ្មោះ ខេង សុខហេង ភេទប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅភូមិជើងឃ្លូ ឃុំ២ធ្នូ ……(រងរបួសធ្ងន់ )
៦. អ្នករួមដំណើរ ឈ្មោះ ហ៊ាង ស្រីនាង ភេទ ស្រី អាយុ ៣៦ឆ្នាំ ស្នាក់ភូមិរហា ………(រងរបួសធ្ងន់ )
៧. អ្នករួមដំណើរ ឈ្មោះ រ៉ា ស្រី នុត ភេទស្រី អាយុ ៦ឆ្នាំ ស្នាក់នៅភូមិរហា ……. (រងរបួសស្រាល)។

ក្រោយកើតហេតុជនរងគ្រោះទាំងអស់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីពេទ្យស្រុកស្នួល ចំណែកអ្នកបើកបររថយន្តបង្ក បានគេចខ្លួនបាត់៕

មតិយោបល់