ព័ត៌មានជាតិ

ចោរអស់លក្ខណ៍ រត់មិនរួច ត្រូវសមត្ថកិច្ចក្របួចជាប់

សៀមរាបៈ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ច បានចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីលួចកាច់សោ.កម៉ូតូ នៅកន្លែងហាត់ប្រាណ នៅជិតមាត់ស្ទឹងសៀមរាប ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ម៉ូតូដែលជនសង្ស័យលួចម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០២ ពណ៌ខ្មៅ គ្មានផ្លាកលេខ។

ជនសង្ស័យឈ្មោះ ឈុន ឧត្តម ហៅអាខ្មៅ ភេទប្រុស អាយុ ៣៨ ឆ្នាំ​មា​នស្រុកកំណើតភូមិចំបក់ ឃុំអូរចំបក ស្រុកតាកែវ ខេត្តតាកែវ បច្ចុប្បន្ន នៅសង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

វត្ថុតាងដកហូតបានរួមមាន៖
-សោកាច់អក្សរ (T) ចំនួន ២គ្រាប់
-ដងកាច់ចំនួន ១
-សោម៉ូតូចំនួន ១ និងគ្រាប់ឆក់ សម្រាប់បើគម្របសោសុវត្ថិភាពចំនួន ៣គ្រាប់។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់