ព័ត៌មានជាតិ

Update៖ ប្រតិកម្មថ្មស្អុយ ជាមួយទឹកបង្កជាអគ្គិភ័យ នៅសិប្បកម្មធ្វើឥដ្ឋ ទ្បានទឹកជាច្រើនគ្រឿង ចេញអន្តរាគមន៍

ភ្នំពេញៈ កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ មានអគ្គិភ័យមួយកន្លែង កើតឡើងនៅសិប្បកម្មធ្វើឥដ្ឋ ស្ថិតនៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ម្ចាស់ទីតាំងឈ្មោះ ហ្គូវ ប៊ុនឃៀង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរម្ចាស់សិប្បកម្មផលិតឥដ្ឋ។

មូលហេតុ៖ ប្រតិកម្មថ្មស្អុយ ជាមួយទឹក បង្កជាអគ្គិភ័យកើតទ្បើង។

ប្រភេទសំណង់៖ ឃ្លាំងសង់ពីដែក ប្រក់ដំបូលស័ង្កសី ទំហំ៥០x៦០ម៉ែត្រ។ ការខូចខាត៖ ឆេះទូកុងតឺន័រទំហំ០២x០៨ម៉ែត្រចំនួន០១ទូរ រួមទាំងឆេះសម្ភារៈក្នុងទូកុងតឺន័រអស់ទាំងស្រុង។ ហេតុការណ៍នេះ មិនបណ្តាលឲ្យឆេះរាលដាល ដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។

សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ រថយន្តការិយល័យអគ្គិភ័យចំនួន០៨គ្រឿង ចេញអន្តរាគមន៍ ប្រើប្រាស់ទឹកអស់ចំនួន១៦ឡាន ស្មើនឹង៦៤ម៉ែត្រគូប រួមមាន៖

-រថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៤ឡាន ស្មើនឹង១៦ម៉ែត្រគូប។
-រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២ឡាន ស្មើនឹង០៨ម៉ែត្រគូប។
-រថយន្តអគ្គិភ័យក្រុមហ៊ុនOCIC កោះពេជ្រចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២ឡាន ស្មើនឹង០៨ម៉ែត្រគូប។

សូមបញ្ជាក់៖ ពន្លត់ចប់ នៅម៉ោង១១និង០០នាទីព្រឹកថ្ងៃខែឆ្នាំដដែល៕

មតិយោបល់