ព័ត៌មានជាតិ

រថយន្តកុងតឺន័រ បុកបង្គោលភ្លើង បណ្ដាលឲ្យមានមនុស្សរងរបួស នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៣ និង ៣០នាទីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រថយន្តកុងតឺន័រ បើកបុកបង្គោលភ្លើង បណ្ដាលឲ្យមនុស្សម្នាក់រងរបួស។

ភ្លាមៗនោះ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ មូលហេតុយ៉ាងណានោះ នៅមិនទាន់ដឹងទេ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីវាស់វែង ​និងធ្វើកំណត់ហេតុ ចាត់ការតាមនីតិវិធី សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនពេលក្រោយ៕

មតិយោបល់