ព័ត៌មានជាតិ

មុខសញ្ញាជួញដូរគ្រឿងញៀនធំម្នាក់ នៅក្រុងក្រចេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ក្រចេះ: នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០នេះ កម្លាំងនគរបាលក្រុងក្រចេះ បានធ្វើការ ស្រាវជ្រាវ រហូតចាប់ខ្លួនមុខសញ្ញា ជួញដូរគ្រឿងញៀនធំម្នាក់ នៅក្នុងព្រៃខាងក្រោយភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។

ជនសង្ស័យឈ្មោះ វីរ: ប៉ែត ហៅប៉ែត អាយុ៣២ឆ្នាំ មុខរបរមិនពិត ទីលំនៅភូមិ-សង្កាត់កើតហេតុ។

វត្ថុតាងដកហូតបាន រួមមាន៖
-ម្សៅក្រាមពណ៌សចំនួន ០២កញ្ចប់
-ទូរស័ព្ទចំនួន០២គ្រឿង
-ម៉ូតូចំនួន ០១គ្រឿង
-ទុយោសម្រាប់ចូករំលែកគ្រឿងញៀន១
-ថង់សម្រាប់ច្រករំលែកគ្រឿងញៀនមួយចំនួន
-ដែកកេសចំនួន០២។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕

មតិយោបល់