ព័ត៌មានជាតិ

គ្រឿងញៀន ជិត ១០គីឡូក្រាមត្រូវសមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ខ្លួនជនសង្ស័យ ២នាក់

ភ្នំពេញ: កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៤និង៣០នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន(ក៤) ដឹកនាំដោយលោកឧ.ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ ចូលរួមដឹកនាំ សម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញារង បានចុះស៊ើបសង្កេតស្រាវជ្រាវ និងបង្ក្រាប ករណីជួញដូរ រក្សាទុកគ្រឿងញៀនដោយខុសច្បាប់ នៅចំណុចផ្ទះគ្មានលេខ ផ្លូវទំនប់កប់ស្រូវ ភូមិ សំរោងក្រោម សង្កាត់សំរោង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងនៅចំណុចភូមិជ្រាវ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
លទ្ធផល:
ក-ឃាត់ខ្លួនជនសង្ស័យ ០២នាក់:
1. ឈ្មោះ គឹម វ៉ា ភេទប្រុស កើតឆ្នាំ១៩៨៥ ជនជាតិខ្មែរ មុខរបរ ម៉ូតូកង់បីឥណ្ឌា
2. ឈ្មោះ កែវ សុធា ភេទប្រុស កើតឆ្នាំ១៩៩៥ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ
ខ-វត្ថតាងចាប់យកបាន:
សារធាតុញៀន មេតំហ្វេតាមីន(ICE) ទម្ងន់ 9kg 643.6g . រថយន្ត ២គ្រឿង, ជញ្ជីងថ្លឹង ២ គ្រឿង និងទូរស័ព្ទ ២គ្រឿង ៕

 

មតិយោបល់