ព័ត៌មានជាតិ

ផ្អើលទាំងរំលងអធ្រាត្រ! រថយន្តទំនើបម៉ាកRoll Roollតំលៃរាប់ម៉ឺនដុល្លាជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ:​​ រថយន្ដកូរូឡាបុករះរថយន្ដកាតូម៉ារួចក៏បន្ដទៅរថយន្ដទំនើបម៉ាកRoll Roollបណ្ដាលឲ្យរងការខូចខាតដាច់កាឡេកង់ក្រោយរថយន្ដទំនើបម៉ាកRoll Rooll និងរងការខូចខាតទាំង៣គ្រឿង។

ហេតុការណ៍គ្រោះថ្នាកមចរាចរណ៍បានកើតឡើងកកាលពីវលោម៉ោង00និង ៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ៣១៧ កែងផ្លូវកេខ៥៩៨សង្កាត់បឹងកក់២ ខណ្ឌសែនសុខ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្ដមួយគ្រឿងម៉ាកកូរ៉ូឡាពណ៌សដែលពាក់ស្លាកលេខភ្នំពេញ 2K-3239ដោយធ្វើដំណើរតាមផ្លូវលេខ៣១៧ក្នងទិសដៅពីត្បូងមកជើងខណះពេលមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុករះរថយន្ដម៉ាកកាតូម៉ារបស់ជនជាតិចិនដែលចកទុកចោលខាក្រោយខារ៉ាអូខេបេសស្តាមួយកន្លែងរថយន្តពណ៌សពាក់ស្លាកលេខភ្នំពេញ2Z-8191 រួចក៏ជ្រុលទៅបុករថយន្ដទំនើបមួយគ្រឿងទៀតម៉ាកRoll Rooll គ្មានស្លាកលេខដែលកំពុងធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូង បញ្ច្រាស់ទិសដៅគ្នាបណ្ដាលឲ្យដាច់កង់ផ្នែកខាងក្រោយរងការខូចខាតទាំងសងខាង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះគ្មានអ្នកណាម្នាក់រងរបួសនោះទេ។

ក្រោយពេលកើតសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងហេតុបានឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នាមួយជំហ៊ានតែក្រោយមកដោយដោះស្រាយគ្នាមិនត្រូវក៏សមត្ថកិច្ចបានធ្វើការវាស់វែងយករថយន្ដទាំង៣គ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយទៅតាមផ្លូវច្បាប់៕

មតិយោបល់