ព័ត៌មានជាតិ

ទៅដកប្រលិតនៅក្នុងបឹងត្រពាំងពូថៅបែរជាប្តីលង់ទឹកស្លាប់ចោលប្រពន្ធ

តាកែវ: មានករណីមនុស្សលង់ទឹកស្លាប់០១នាក់ កើតហេតុនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ជនរងគ្រោះឈ្មោះអូ៑ច កុសល់ភេទប្រុសអាយុ៤១
ឆ្នាំមានទីលំនៅភូមិម៉ឺនទម្រង់ ឃុំស្រង៉ែ ស្រុកទ្រាំង មានមុខរបរកសិករនឹងឈ្មោះហង្ស កេន អាយុ៤៧ឆ្នាំត្រូវជាប្រពន្ធ ទាំងពីរនាក់បានទៅដកប្រលិតនៅក្នុងបឹងត្រពាំងពូថៅស្ថិតក្នុងភូមិពន្លៃឃុំធ្លកស្រុកទ្រាំង លុះដល់វេលាម៉ោង១២និង៣០នាទីជន
រងគ្រោះឈ្មោះអូ៑ច កុសល់ក៏លង់ទឹកបាត់
ក្នុងបឹង(ធ្លាប់មានជម្ងីប្រកាច់ញឹកញាប់)។លុះដល់វេលាម៉ោង៧ព្រឹកថ្ងៃទី១២ ខែមករា ខែឆ្នាំដដែលប្រពន្ធបាននាំបងប្អូនទៅរកឃើញសពប្តីគាត់លង់ទឺកស្លាប់នៅកន្លែងកើតហេតុខាងលើ។
ក្រោយកើតហេតុ ផ្នែកជំនាញបានចុះធ្វើការស្រាវជ្រាវនឹងដោយមានការចូលរួមពីលោកមេឃុំមេភូមិនឹងលោកគ្រូពេទ្យបានធ្វើការពិនិត្យ
សាកសព ជំនាញសន្និដ្ឋានថាជនរងគ្រោះពិតជាលង់ទឹកស្លាប់ប្រាកដមែន៕

 

មតិយោបល់