ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆក់បុរសម្នាក់ ស្លាប់បាត់បង់ជីវិត

កំពង់ឆ្នាំង: កាលពីវេលាម៉ោង៨ និង៣០ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះឈ្មោះ ទេព ស៊ុក ភូមិដកស្និត ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានករណីឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆក់មនុស្សស្លាប់។

ជនសង្ស័យឈ្មោះ ភឿង សម្ផស្ស ភេទប្រុស អាយុ២២ ឆ្នាំ រស់នៅភូមិក្បាលដំរី ឃុំច្រេស មុខរបរជាងផ្សារដំបូលដែក។

មូលហេតុ៖ ជនរងគ្រោះ មានការធ្វេសប្រហែស ទើបបណ្ដាលឲ្យឆ្លងចរន្តឆក់ បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ៕

មតិយោបល់