ព័ត៌មានជាតិ

កូនលើកផ្ទះថ្មីជំពាក់លុយគេ តូចចិត្តផឹកស្រាស្រវឹងរាល់ថ្ងៃ ចុងក្រោយចង.កសម្លាប់ខ្លួន

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ស្ត្រីម្នាក់បានចង.កធ្វើអត្តឃាតសម្លាប់ខ្លួនចោលប្តីនិងកូនៗ ។ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នៅភូមិប្ញស្សីខាង ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ស្ត្រីដែលធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន ឈ្មោះ អ៊ុន ថន អាយុ៥០ឆ្នាំ នៅភូមិឬស្សីខាង ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានយកក្រណាត់ក្រម៉ា ពណ៌ក្រហម ចង.ក នៅលើផ្ទូងជង្រុកមានស្រូវខាងជើងផ្ទះរបស់ខ្លួន ចម្ងាយ៣៥ម៉ែត្រ ។
តាមការរៀបរាប់ពីបុរសជាប្តីឈ្មោះ ព្លេន វើន បានឲ្យសមត្ថកិច្ចដឹងថា៖មុនពេលកើតហេតុ គាត់ដេកនៅលើរទេះ ក្បែរជង្រុកស្រូវកូនរបស់គាត់ឈ្មោះ យឺន ចត ភេទស្រី អាយុ២៧ឆ្នាំ ។នៅវេលាម៉ោង១និង៣០នាទីរសៀលនោះ ក៏មានកូនម្នាក់ទៀតនៅជាមួយម្តាយក៏បានរត់មកប្រាប់ថា ម្តាយរបស់គេបានចង.កស្លាប់នៅនឹងជង្រុកស្រូវ ។ពេលនោះគាត់ទៅមើលប្រពន្ធរបស់គាត់បានស្លាប់ទៅហើយ ក៏នាំគ្នាស្រាយយកមកដាក់លើគ្រែក្រោមផ្ទះ ។

បុរសជាប្តីបានបញ្ជាក់ថា ប្រពន្ធរបស់គាត់ ពីអំឡុងខែតុលា ឆ្នាំ២០១៩ មានបំណងចង.ក សម្លាប់ខ្លួនម្តងដែរតែបានគាត់និងកូនដឹង និងអ្នកជិតខាងជួយបានរួចផុតពីក្តីស្លាប់ តែលើកនេះគ្មានអ្នកណាដឹង ចំពោះមូលហេតុគឺគាត់ពិបាកចិត្តរឿងកូនធ្វើផ្ទះថ្មីជាប់ជំពាក់លុយគេ តូចចិត្តក៏គាត់តែផឹកស្រា និងចង់សម្លាប់ខ្លួន ។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលមូលដ្ឋាន អាជ្ញាធរ និងគ្រូពេទ្យបានចុះពីនិត្យសពស្ត្រីនោះឃើញថាពុំមានស្លាកស្នាមអ្វី ក្រៅពីកន្លែង.ក ដែលមានស្នាមជុំ និងខ្សែក្រណាត់ចង.កនោះឡើយ។សពក្រោយពីធ្វើកោសល្យវិច្ច័យរួចបានប្រគល់ជូនឈ្មោះ ព្លេន វើន ជាប្តីនិងកូនៗរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

 

មតិយោបល់