ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីឆក់ខ្សែក

ភ្នំពេញ: នៅថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ១១និង១០នាទីព្រឹក ប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី១ បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ករណីឆក់ខ្សែក ចំណុចមុខការ៉ាសសាំងតូតាល (Total) ផ្ទះលេខ២៦ ក្រុម២៩ ភូមិ៤ ផ្លូវ៣៤៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនសង្ស័យចំនួន ២នាក់៖
១-ឈ្មោះ ម៉ន សំនៀង ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះ60Eoz ផ្លូវកម្ពុជាក្រោម សង្កាត់មិត្ដភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (មុខសញ្ញាចាស់ទើបចេញពីពន្ធនាគាពីបទឆក់) ។
២- ឈ្មោះ ធី ណារិទ្ធ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះជួល ផ្លូវបេតុង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (មុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគាពីបទឆក់)។

វត្ថុតាងចាប់យករួមមាន៖ ម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ គ្មានស្លាកលេខ លេខតួ+ លេខម៉ាស៊ីន MDL 5686388 ។

ជនរងគ្រោះមិនបានមកដាក់ពាក្យប្ដឹងទេ (របួលស្នាមត្រង់ក) ។

បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ ខាងលើ រួមនឹងវត្ថុតាង (ម៉ូតូធ្វើសកម្មភាព)ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរនឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់