ភ្នំពេញ៖ រដ្ឋាភិបាលនៃប្រទេសជប៉ុន បានសម្រេចអនុញ្ញាតឱ្យជនបរទេស រួមទាំងកម្មសិក្សាការី-ពលករជំនាញកម្ពុជា ចូលប្រទេសជប៉ុនឡើងវិញ ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ។ នេះបើយោងតាមសេចក្ដីជូនដំណឹងលេខ ០៥២/២១ ក.ប/ស.ជ.ណ.ម.ហ ស្តីពីនីតិវិធីសម្រាប់កម្មសិក្សាការី-ពលករជំនាញកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន ស្របតាមវិធានការព្រំដែនថ្មីរបស់រដ្ឋាភិបាលនៃប្រទេសជប៉ុន។
កម្មសិក្សាការី-ពលករជំនាញកម្ពុជា ដែលចូលប្រទេសជប៉ុនឡើងវិញ ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ត្រូវអនុវត្តទៅតាមនីតិវិធីដូចខាងក្រោម៖
ចំពោះទីភ្នាក់ងារជ្រើសរើសឯកជនត្រូវ សហការជាមួយក្រុមហ៊ុនទទួល ឬសមាគមនៅប្រទេសជប៉ុន ដើម្បីស្នើសុំលិខិតអនុញ្ញាតសម្រាប់ កម្មសិក្សាការី-ពលករជំនាញចូលប្រទេសជប៉ុន ដែលចេញដោយក្រសួង ឬភ្នាក់ងារមានសមត្ថកិច្ចន ប្រទេសជប៉ុន។ ត្រូវភ្ជាប់បន្ថែមនូវលិខិតអនុញ្ញាតសម្រាប់កម្មសិក្សាការី-ពលករជំនាញចូលប្រទេសជប៉ុន នៅពេលស្នើសុំទិដ្ឋាការជូនកម្មសិក្សាការី-ពលករជំនាញ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។
ដោយឡែក កម្មសិក្សាការី-ពលករជំនាញត្រូវ មានវិញ្ញាបនបត្របញ្ជាក់លទ្ធផលតេស្តកូវីដ១៩ អវិជ្ជមាន ក្នុងរយៈពេល ៧២ម៉ោង មុនពេលចាក ចេញទៅប្រទេសជប៉ុន។ បំពេញកិច្ចសន្យាអនុវត្តវិធានការចត្តាឡីស័ក ដែលតម្រូវដោយរដ្ឋាភិបាលនៃប្រទេសជប៉ុន មុនពេល ចាកចេញទៅប្រទេសជប៉ុន និងទាញយក និងចុះឈ្មោះក្នុងកម្មវិធី Covid-19 Contact-Confirming Application ក្នុងទូរស័ព្ទដៃ មុនពេលចាកចេញទៅប្រទេសជប៉ុន។ ហើយផ្តល់កិច្ចសន្យាអនុវត្តវិធានការចត្តាឡីស័ក ជូនការិយាល័យទទួលបន្ទុកអនុវត្តចត្តាឡីស័កនៅអាកាស យានដ្ឋានប្រទេសជប៉ុន និងអនុវត្តការធ្វើចត្តាឡីស័ក ស្របទៅតាមវិធានការរបស់រដ្ឋាភិបាលនៃប្រទេសជប៉ុន នៅពេលទៅដល់ប្រទេសជប៉ុន៕
មតិយោបល់