ភ្នំពេញៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅមុននេះបន្តិច មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់កាលពីវេលាម៉ោង៣និង៣០នាទីរសៀល
ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ដែលស្ថិតនៅបន្ទប់ជួលលេខ8E2 ផ្លូវលំ ក្រុម៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមសេចក្តីរាយការណ៍បានបន្ថែមថា ជនរងគ្រោះឈ្មោះ ស៊ុន សុមនោរ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ បុគ្គលិកធនាគារជាតិ នៃកម្ពុជា ស្នាក់នៅកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
សាកសពជនរងគ្រោះមានសភាពហើមស្អុយទៅហើយ ទើបបានប្រជាពលរដ្ឋធុំក្លិន បង្កឲ្យមានការភ្ញាក់ផ្អើល។
ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយៈ
https://youtu.be/bV4TyYMtLiw
មតិយោបល់