ព័ត៌មានជាតិ

អាជ្ញាធរ ខណ្ឌសែនសុខ ជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងកម្មករ កម្មការិនី

ភ្នំពេញៈ កម្មករ កម្មការិនី និងប្រជាពលរដ្ឋ រស់នៅផ្ទះជួលមួយចំនួន បានចូលរួមស្តាប់ការសំណេះសំណាល ជាមួយអាជ្ញាធរខណ្ឌសែនសុខ ដើម្បីបង្កើតភាពស្និទ្ធស្នាល រវាងអាជ្ញាធរនិងប្រជាពលរដ្ឋ

ជាពិសេសបងប្អូនកម្មករ កម្មការិនី ដែលស្នាក់នៅផ្ទះជួល។

ការសំណេះសំណាលនេះ គឺធ្វើឡើងនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ នៅមុខម្តុំផ្ទះជួល ក្នុងរោងចក្រឈ្មោះ ខេមហ្វូន ស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ពិធីសំណេះសំណាលនេះក្រោមមវត្តមានចូលរួមប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ជាច្រើននាក់ បន្ទាប់ពីពួកគាត់បានបញ្ចប់ការងារយ៉ាងមមាញឹកពេញមួយថ្ងៃ ក្នុងការរកទទួលទានជាកម្មករ កម្មការិនី។ ក្នុងការជួបសំណេះសំណាលនោះ ក្រោមអធិបតីភាពពីលោក ហោ វាសនា អភិបាលរងខណ្ឌសែនសុខ និងតំណាងសហជីពមួយចំនួនទៀត ក្នុងនោះម្នាក់ៗក៏បានផ្តោតសំខាន់ និងពេញចិត្តការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនការវិនិយោគ ជាពិសេសវិស័យវាយនភណ្ឌកាត់ដេរនេះតែម្ដង៕

photo_2016-07-28_18-06-33photo_2016-07-28_18-06-35photo_2016-07-28_18-06-37

មតិយោបល់