ព័ត៌មានជាតិ

Updated៖ លោតចេញទាន់អានាង! រថយន្តដឹកភេសជ្ជៈក្រុមហ៊ុនស្រាបៀរអង្គរ ១គ្រឿង វ៉ាក់អឺនឹងម៉ូតូ ២គ្រឿងក្រឡាប់ផ្ងារជើង

ព្រះសីហនុ: នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ទល់មុខហាងថតរូបយីហោអប្សរា រវាងរថយន្តដឹកភេសជ្ជ:ក្រុមហ៊ុនស្រាបៀរអង្គរ បានក្រឡាប់កិនលើម៉ូតូ ២គ្រឿង ស្ថិតនៅភូមិ២ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តដឹកភេសជ្ជ:ក្រុមហ៊ុនស្រាបៀរអង្គរ ១គ្រឿង ដែលមានគ្នារួមដំណើរចំនួន ៤នាក់ ធ្វើដំណើរពីជើងទៅត្បូងបម្រុង នឹងបត់ទៅលិចដោយរថយន្តនោះមានល្បឿនលឿនពេក ក៏បានវ៉ាក់អឺនឹងម៉ូតូ ២គ្រឿង ដែលបានបើកបញ្ច្រាស់ទិសគ្នា ជាហេតុធ្វើឲ្យរថយន្តរេចង្កូតទើបក្រឡាប់ផ្ងារជើងកិនម៉ូតូ ២គ្រឿងនោះតែម្ដង តែសំណាងល្អគឺមិនមានអ្នករងរបួសទេ ដោយសារអ្នកបើកបរម៉ូតូទាំង ២គ្រឿងលោតចេញពីម៉ូតូទាន់ពេល។

បញ្ជាក់៖ ករណីនេះ បណ្ដាលឲ្យខូចខាតរថយន្ត និងម៉ូតូ ក្នុងហេតុការណ៍នោះក៏មានសមត្ថកិច្ច និងប្រជាការពារភូមិ ជួយសម្រួលចរាចរណ៍ផងដែរ ចំណែកឯភេសជ្ជ:ខូចខាតច្រើន៕

មតិយោបល់