ព័ត៌មានជាតិ

អគ្គិភ័យឆេះហាង ២កន្លែង នៅម្តុំមហោស្រពចាស់ ខេត្តព្រះសីហនុ

ព្រះសីហនុ: (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីអគ្គិភ័យឆេះហាង ២កន្លែង នៅម្តុំមហោស្រពចាស់ ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ វេលាម៉ោង១រសៀលថ្ងៃ២៥ ខែមីនា ឆ្នាំ ២០១៩ បណ្តាលរងការខូចខាតផ្នែកខ្លះ និងសម្ភារមួយចំនួនក្នុងហាង ប៉ុន្តែមិនបង្កឲ្យមនុស្សរងរបួសនោះទេ។

ភ្លាមៗផងដែរ រថយន្តពន្លត់អគ្គិភ័យរបសើសមត្ថកិច្ច បានចេញអន្តរាគមន៍ ទប់ស្កាត់ និងពន្លត់មិនឲ្យរាលដាលធ្ងន់ធ្ងរទេ។

មូលហេតុ៖ ឆ្លងចន្តរចេញពីម៉ាស៊ីនភ្លើង ដែលម្ចាស់ហាងបញ្ឆេះពេលដាច់ភ្លើងរដ្ឋ៕

មតិយោបល់