កំពង់ឆ្នាំងៈ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៣និង១៥នាទី លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ១០៣-១០៤ ស្ថិតក្នុងភូមិទ័ពត្បែងឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូវ៉ាជែងជាមួយរថយន្ត បានទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតក្នុងដំណើរច្រាស់ទិសគ្នា។
ក្នុងហេតុការណ៍នេះបណ្តាលឲ្យស្លាប់មនុស្សម្នាកប្រុស មានទីលំនៅភូមិ ស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៍ និងរបួសធ្ងន់ម្នាក់ប្រុស ត្រូវបានបញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្ត ខូចម៉ូតូ២គ្រឿងធ្ងន់។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយតាមនីតិវិធី ចំណែកសប ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់