ព័ត៌មានជាតិ

រន្ធត់ណាស់! គោយន្តច្នៃ ប៉ះគ្នាជាមួយម៉ូតូ បណ្ដាលឲ្យស្លាប់ និងរបួសមនុស្ស ៣នាក់

សៀ​មរាប: នៅវេលាម៉ោង ១២ និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចភូមិតាសោម ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងគោយន្តច្នៃ បើកបរក្នុងទិសដៅស្របគ្នា ។

ហេតុការណ៍នេះ បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និង ៣នាក់ ទៀតរងរបួស។

ភាគីម៉ូតូ៖
ទី១ឈ្មោះ រឿន សឿន ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិតាទយ ឃុំចារឈូក ស្រុកអង្គរជុំ (ស្លាប់នៅនឹងកន្លែង) អ្នកបើកបរម៉ូតូម៉ាកហុងដា ផ្លាកលេខ បន្ទាយមានជ័យ 1U-4868។
ទី២ឈ្មោះ ឃត់ ខេ ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិបេង ឃុំដូនពេង ស្រុកអង្គរជុំ (បាក់កំភួនជើងស្ដាំ)។
ទី៣ឈ្មោះ ឈី ម៉ាយ ភេទប្រុស អាយុ ១៩ រស់នៅភូមិបត់ ឃុំដូនពេង ស្រុកអង្គរជុំ (បាក់ភ្លៅស្ដាំ)។

ចំណែកភាគីគោយន្តច្នៃ ឈ្មោះ ម៉ៅ ស្រឿប ភេទប្រុស អាយុ ២៧ ឆ្នាំ ស្នាក់នៅភូមិទន្លេ ឃុំនគរភាស ស្រុកអង្គរជុំ។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង យកវត្ថុតាងម៉ូតូ និងគោយន្តនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំដោះស្រាយពេលក្រោយ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ រីឯសពប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់