ព័ត៌មានជាតិ

ផ្អើលទាំងយប់! រថយន្តកុងតឺន័របើកលឿនដូចហោះ បុករៈម៉ូតូនិងPassapp បណ្ដាលឲ្យរបួសមនុស្ស២នាក់

ភ្នំពេញៈ​ កាលពីវេលាម៉ោង ១១ និង ១៥នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ មានករណីរថយន្តមួយគ្រឿងរេចង្កូតបុករៈ បណ្ដាលឲ្យមានអ្នករងរបួស។

ដំណើររឿង៖ មុនពេលកើតហេតុ មានរថយន្តកុងតឺន័រមួយគ្រឿង ពណ៌ទឹកសមុទ្រ ក្បាលពាក់ផ្លាកលេខ ភ្នំពេញ 3C-0218 និងកន្ទុយពាក់ផ្លាកលេខ ភ្នំពេញ 4A-215 មានគ្នា២នាក់ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចខាងលើទល់មុខវត្តច្បារអំពៅ បានរេចង្កូតទៅបុកម៉ូតូម៉ាក ហុងដាPCX ពណ៌ខ្មៅ ពាក់ផ្លាលេខ ភ្នំពេញ 1HQ-9699 បើកបរដោយបុរសម្នាក់បំរុងចុះទិញមីឆា បណ្ដាលឲ្យរងរបួសស្រាល មិនអស់ចិត្តទៅបុកម៉ូតូPassappមួយគ្រឿងទៀត បណ្ដាលឲ្យអ្នកបើកបររបួសធ្ងន់ រួមទាំងបង្គោលផ្លាកសញ្ញា(ស្តុប)មួយដើម រងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមនីតិវិធីនៅពេលក្រោយ ចំណែកម្ចាស់រថយន្តបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាល ដើម្បីសួរនាំ៕

មតិយោបល់