ព័ត៌មានជាតិ

ក្មេងស្រីអាយុ១៥ឆ្នាំ ស្រស់ស្អាតម្នាក់ ធ្វើអត្តឃាតចងកសម្លាប់ខ្លួនព្រោះតែទំនាស់ក្នុងគ្រួសារ

សៀមរាបៈ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី៤ ខែកក្កថា ឆ្នាំ២០១៨ វេលាម៉ោង១រសៀលមានករណីក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ ជិត ម៉ាឡា ភេទស្រី អាយុ១៥ឆ្នាំ ស្នាក់បន្ទប់ជួលក្នុងភូមិកើតហេតុខាងលើ។

ចំណែកមូលហេតុ៖ មានទំនាស់ក្នុងក្រុមគ្រួសារ ហើយបច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់