ព័ត៌មានជាតិ

បុរសម្នាក់ យកកាំបិត ដើរគំរាមអ្នកដទៃតាមសួន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ឆ្នាំង: កាលពីវេលាម៉ោង ៨ និង ០០នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចសួនដើមពោធិ៍ ស្ថិតភូមិកណ្ដាល សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីយកអាវុធតាមខ្លួននិងគំរាមគំហែងអ្នកដទៃ។

ជនសង្ស័យឈ្មោះ អ៊ន វិចិត្រ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

វត្ថុតាងដកហូតបាន៖ កាំបិត១ដើម។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវសមត្ថកិច្ចឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់